លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ឲ្យតំណាងចុះសួរសុខទុក លោក យូ តារាវុធ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, August 20, 2018

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ឲ្យតំណាងចុះសួរសុខទុក លោក យូ តារាវុធ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ឲ្យតំណាងចុះសួរសុខទុក លោក យូ តារាវុធ



លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចាត់ឲ្យ លោក គួរ ឆាយ ដឹកនាំក្រុម ការងារចុះសួរសុខទុក និងនាំយកថវិការបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឯកឧត្តម ហង្ស វិចិត្រ និងលោកជំទាវ លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និងឯកឧត្តម ផែរ ហ៊ុកឈួន និងថវិការផ្ទាល់ខ្លួនលោក ទៅជូនដល់ លោក យូ តារាវុធ នាព្រឹកថ្ងៃច័ន្ទ ២កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០១៨។ លោក យូ តារាវុធ ជាអ្នកកាសែតជំនាន់ទី១ ក្រោយថ្ងៃរំដោះ៧ មករា ១៩៧៩ បានធ្លាក់ខ្លួនឈឺធ្ងន់ (លើសឈាមស្លាប់មួយចំហៀងខ្លួន និងពុំអាចនិយាយកើត) ដែលបច្ចុប្បន្នកំពុងសំរាកនៅលើកន្ទេលអស់រយៈពេល២ឆ្នាំកន្លងហើយ ។



ឥឡូវនេះជម្ងឺរបស់លោកហាក់មិនអាចថយក្រោយដូចធម្មតាបានទេ មានតែដំណក់ទឹកភ្នែកហូរកាត់ថ្ពាល់ធ្លាក់ទៅគុមត្រចៀក នៅពេលលោកបានឃើញ មិត្តភក្តបងប្អូន ទៅសួរសុខទុក្ខ ដោយមិនអាចនិយាយរួច ( និយាយលែងកើត ) ។ អ្នកកាសែតជើងចាស់ភាគច្រើន ច្បាស់ជាស្គាល់ឈ្មោះ យូ តារាវុធ ជាពុំខាន ។ ព្រោះលោកជាធនធានមនុស្សដែលសេសសល់ពីការកាប់សម្លាប់ នៃរបបប្រល័យពូជសាសន៍ប៉ុល ពត ។ ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ លោកបានចូលមកទីក្រុងភ្នំពេញ ហើយលោកក៏ចាប់យកអាជីពជាអ្នកសារព័ត៌មានជាមួយអ្នកសារព័ត៌មានជើងចាស់មួយចំនួនទៀត ។ លោក យូ តារាវុធ ជាអ្នកនិពន្ធប្រលោមលោក ( ល្ខោននិយាយ ) ដ៏ល្បីឈ្មោះមួយរូបក្នុងចំណោមអ្នកនិពន្ធមួយចំនួនទៀត ។ អ្នកនិយមស្តាប់ល្ខោននិយាយ នៅក្នុងសម័យក្រោយរំដោះ ប្រហែលជាចាំច្បាស់ ព្រោះស្នាដៃរបស់លោក ត្រូវបានគេចាក់ផ្សាយ នៅវិទ្យុសម្លេងប្រជាជនកម្ពុជា ( បច្ចុប្បន្ន វិទ្យុជាតិកម្ពុជា ) និងវិទ្យុ ក្រុងភ្នំ ពេញ ( AM ) ។ ជាចុងក្រោយលោក គួរ ឆាយ ក៏បានជូនពរឲ្យលោក យូ តារាវុធ បានឆាប់ជាសះស្បើយ និងបានចូលបម្រើការងារជាធម្មតាវិញ ។




No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages