លោកអភិបាលរងក្រុងស្វាយរៀង ដឹកនាំក្រុមការងារចម្រុះចុះអប់រំណែនាំអាជីវករលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ១ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, May 11, 2026

លោកអភិបាលរងក្រុងស្វាយរៀង ដឹកនាំក្រុមការងារចម្រុះចុះអប់រំណែនាំអាជីវករលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ១ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ

លោកអភិបាលរងក្រុងស្វាយរៀង ដឹកនាំក្រុមការងារចម្រុះចុះអប់រំណែនាំអាជីវករលក់ដូរតាមបណ្ដោយផ្លូវជាតិលេខ១ ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ


(ខេត្តស្វាយរៀង)៖ នៅល្ងាចថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ លោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង បានដឹកនាំក្រុមការងារចម្រុះរួមមាន កម្លាំងអធិការដ្ឋាននគរបាលក្រុង និងមន្ត្រីជំនាញនៃការពាក់ព័ន្ធជាច្រើនរូប ចុះបេសកកម្មអប់រំ និងណែនាំដល់បងប្អូនអាជីវករដែលកំពុងប្រកបរបរលក់ដូរតាមបណ្ដាញផ្លូវជាតិលេខ១។ សកម្មភាពចុះពង្រឹងសណ្តាប់ធ្នាប់នាពេលនេះ បានចាប់ផ្តើមអនុវត្តចាប់ពីចំណុចស្ពានកន្ទុយវ៉ៃ រហូតមកដល់តាមបណ្ដោយមាត់ទន្លេវ៉ៃគោ ដែលជាតំបន់ស្នូលនៃក្រុងស្វាយរៀង។

ក្នុងឱកាសនោះ លោកអភិបាលរងក្រុង បានជួបសំណេះសំណាលដោយផ្ទាល់ និងធ្វើការណែនាំដល់អាជីវករទាំងអស់នូវចំណុចសំខាន់ៗមួយចំនួនរួមមាន៖
- ការរក្សាសណ្តាប់ធ្នាប់៖ ការរៀបចំសម្ភារ កន្លែងលក់ដូរ មិនត្រូវឱ្យរំលោភលើចិញ្ចើមផ្លូវសាធារណៈ ដែលបង្កឱ្យមានការកកស្ទះចរាចរណ៍ ឬប៉ះពាល់ដល់អ្នកធ្វើដំណើរថ្មើរជើងឡើយ។
- អនាម័យ និងបរិស្ថាន៖ ណែនាំឱ្យបងប្អូនអាជីវករត្រូវវេចខ្ចប់កាកសំណល់ និងសម្រាមឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវសោភ័ណភាពតាមដងទន្លេវ៉ៃគោ ដែលជាកន្លែងសម្រាកលំហែកាយដ៏សំខាន់របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។
- កិច្ចសហការ៖ ស្នើឱ្យបងប្អូនអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីប្រែក្លាយក្រុងស្វាយរៀងឱ្យកាន់តែមានភាពស្រស់បំព្រង និងមានរបៀបរៀបរយ។

សកម្មភាពនេះ បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងស្វាយរៀង ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការអភិវឌ្ឍន៍តំបន់មាត់ទន្លេវ៉ៃគោឱ្យស័ក្តិសមជាទីក្រុងស្អាត និងគួរឱ្យចង់រស់នៅ។
ជាការកត់សម្គាល់ បងប្អូនអាជីវករបានបង្ហាញនូវភាពរីករាយ និងសន្យាចូលរួមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមចំណែកលើកកម្ពស់មុខមាត់ខេត្តស្វាយរៀងទាំងមូល៕
ដោយ: ភក្ដី








No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages