ផ្លូវបេតុងថ្មីមួយខ្សែត្រូវបានបើកការដ្ឋានសាង សង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ក្នុងសង្កាត់
ព្រៃឆ្លាក់ ក្រុងស្វាយរៀងខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៧រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦នេះ លោក ភឹម ថា អភិបាលរងនៃគណៈអភិបាលក្រុងស្វាយរៀង និង លោកគង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណះ ជាអនុប្រធានក្រុមងារ រាជរដ្ឋាភិបាលចុះជួយសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញបើកការដ្ឋានកែលម្អរផ្លូវក្រាលបេតុងអាមេប្រវែង៥៩៥ម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ដែលជាគម្រោងប្រើប្រាស់មូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៦ នៅភូមិអណ្ដូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្ដស្វាយរៀង។
ពិធីនេះមានការអញ្ជើញចូលរួមពី៖លោក លោកស្រី,មន្ដ្រីបច្ចេក,លោកចៅសង្កាត់,លោកមេភូមិ,ម្ចាស់ក្រុមហ៊ុន និងបងប្អូនប្រជាពលរដ្ខជាច្រើនអ្នកផងដែរ។
លោក ភឹម ថា បានឲ្យដឹងថា ផ្លូវមួយខ្សែនេះ ពិតជាមានសារៈសំខាន់ ដែលអាចនិយាយបានថា ផ្លូវនោះជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅមានភាពប្រសើរឡើង ទាំងការធ្វើដំណើរ ក៏ដូចជាការដឹកកសិផលទៅរកទីផ្សារ និងការប្រកបមុខរបរចិញ្ចឹមជីវិតផ្សេងៗទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន ។
លោកអភិបាលរងក៏បានបន្តទៀតថាសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ពេលបានផ្លូវល្អហើយងាយស្រួលក្នុងការធ្វើដំណើរ សូមបងប្អូនជួយចូលរួមថែរក្សាឲ្យបានគង់វង្សទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជាផ្លូវរបស់យើងទាំងអស់គ្នា មិនមែនជាផ្លូវរបស់បុគ្គលណាម្នាក់ឡើយ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នាដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍ នឹងត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសនៅរដូវវស្សានេះមានការប្រុងប្រយ័ត្ននៃគ្រោះធម្មជាតិកើតឡើងដោយយថាហេតុ។
លោកអភិបាលរងក្រុងបានផ្ដាំផ្ញើដល់ម្ចាស់ក្រុមហ៊ុនក្រោយទទួលបានពីការសម្ពោធបើកការដ្ឋានហើយដំណើរការចាប់ពីថ្ងៃនេះតទៅគឺធ្វើយ៉ាងណាតាមលក្ខណៈស្តង់ដាបច្ចេកទេសឲ្យបានត្រឹមត្រូវ ៕











No comments:
Post a Comment