កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, May 11, 2026

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់

កម្លាំងនគរបាលខេត្តស្វាយរៀង បង្ក្រាបករណីជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំនៅក្រុងបាវិត ឃាត់ខ្លួនជនជាតិវៀតណាម ៥នាក់


(ខេត្តស្វាយរៀង)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កម្លាំងជំនាញបានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនដ៏ធំមួយ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។ លោកវរសេនីយ៍ឯក កាន កេន ប្រធានការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ ចុះបង្ក្រាបជាក់ស្ដែងនូវករណីជួញដូរ រក្សាទុក កែច្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងការកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ (ស្រី ០១នាក់) ដែលសុទ្ធសឹងជាជនជាតិវៀតណាម នៅចំណុចភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
ក្នុងនោះ វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
• សារធាតុញៀនសរុប៖ ៧៧០២.០៤ ក្រាម (ជាង ៧ គីឡូក្រាម)
• គ្រាប់កាំភ្លើងខ្លី៖ ០៤ គ្រាប់
• ជញ្ជីងថ្លឹងគ្រឿងញៀន៖ ០២ គ្រឿង
• ទូរស័ព្ទដៃ៖ ០៥ គ្រឿង
• ម៉ូតូ៖ ០១ គ្រឿង
• សម្ភារសម្រាប់កែច្នៃ និងវេចខ្ចប់មួយចំនួនធំទៀត (ម៉ាស៊ីនក្រឡុក, ម៉ាស៊ីនបូមខ្យល់ចេញ និងឧបករណ៍ផ្សេងៗ)។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៥នាក់ រួមជាមួយវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ចាត់ការទៅតាមផ្លូវច្បាប់ជាធរមាន៕
ដោយ: ភក្ដី






No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages