កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បង្ក្រាបក្រុមក្មេងទំនើងបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្តាញសង្គម ដើម្បីពង្រឹងសន្តិសុខភូមិឃុំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, May 9, 2026

កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បង្ក្រាបក្រុមក្មេងទំនើងបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្តាញសង្គម ដើម្បីពង្រឹងសន្តិសុខភូមិឃុំ

កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បង្ក្រាបក្រុមក្មេងទំនើងបង្ហោះរូបភាពកាន់កាំបិតឌឺដងលើបណ្តាញសង្គម ដើម្បីពង្រឹងសន្តិសុខភូមិឃុំ


ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន ០៧នាក់ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦។

ក្រុមក្មេងទំនើងទាំងនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកធ្វើការអប់រំ និងធ្វើកិច្ចសន្យានៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បន្ទាប់ពីពួកគេបានបង្ហោះរូបភាពកាន់កាំបិតឌឺដងគ្នាលើបណ្តាញសង្គម Facebook ដែលបង្កភាពអសន្តិសុខ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ដោយសារយុវជនទាំងនោះសុទ្ធសឹងតែជាអនីតិជន សមត្ថកិច្ចបានអញ្ជើញអាណាព្យាបាលមកទទួលយក ដើម្បីបន្តការអប់រំណែនាំ និងធានាថានឹងមិនឱ្យប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមបន្តទៀតឡើយ។

កិច្ចប្រតិបត្តិការដ៏មានប្រសិទ្ធភាពនេះ ដឹកនាំដោយ លោកវរសេនីយ៍ទោ អែម សុវណ្ណរិទ្ធ អធិការនគរបាលក្រុងបាវិត ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ដើម្បីការពារសន្តិសុខ និងក្តីសុខសាន្តជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages