(ខេត្តស្វាយរៀង)៖ នាព្រឹកថ្ងៃទី ១៨ សីហា
២០១៨នេះលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា
និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង
បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦
មណ្ឌលស្វាយរៀង
កិច្ចប្រជុំបូកសរុបលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦មណ្ឌលស្វាយរៀង
ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រីសមាជិក
សមាជិកាចូលរួមយ៉ាងច្រើនកុះករ ។
នៅមណ្ឌលស្វាយរៀងនេះ មានអាសនៈចំនួន៥។ ខេត្តនេះមានប្រជាពលរដ្ឋប្រមាណ៨៧ភាគរយ
បានទៅចូលរួមបោះឆ្នោត ក្នុងចំណោមប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីជាង៣.៥សែននាក់។
គណបក្សប្រជាជនកម្ពុជា បានទទួលការគាំទ្រច្រើនលើសលប់
រហូតឈ្នះទាំង៥អាសនៈនៅក្នុងខេត្តនេះ។ យោងតាមរបាយការណ៍របស់អាជ្ញាធរខេត្ត
ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលពី០៦ កន្លងទៅក្នុងខេត្តស្វាយរៀង
មានភាពល្អប្រសើរបង្ករលក្ខណៈងាយស្រួលដល់ប្រជាជនទៅចូលរួមបោះឆ្នោតបានទាន់ពេលវេលា
ហើយសភាពការណ៍សន្តិសុខនយោបាយ
សន្តិសុខសណ្តាប់ធ្នាប់សង្គមពុំមានអ្វីកើតឡើងគួរឱ្យគត់សម្គាល់នោះទេ
នៅគ្រប់ការរិយាល័យ គឺបានដំណើរការប្រក្រតីរហូតដល់ចប់ការបោះឆ្នោត។ តាមលទ្ធផលនេះ
គណបក្សប្រជាជនកម្ពុជារបស់សម្តេចតេជោ ហ៊ុន សែន
បានទទួលសំឡេងគាំទ្រច្រើនលើសលប់នៅគ្រប់បណ្តារាជធានី/ខេត្ត
គណបក្សកាន់អំណាច៥អាណត្តិជាប់ៗគ្នានេះ ទទួលបានសំឡេងគាំទ្រនាំមុខគេដាច់
បើធៀបនឹងគណបក្សនយោបាយទាំង១៩ផ្សេងទៀត ដែលចូលរួមក្នុងការបោះឆ្នោត៕












No comments:
Post a Comment