(ស្វាយរៀង)៖ នៅព្រឹកថ្ងៃ២៣ ខែសីហា
ឆ្នាំ២០១៨ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តស្វាយរៀង រួមនិងអាជ្ញាធរដែនដីមូលដ្ឋានក្រុមការងារចុះជួយសំណេះសំណាលជារបងប្អូនប្រជាពលរដ្ឋ
នៅភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ប្រមាណជាង៣០០នាក់ ។ គោលបំណងការជួបសំណេះសំណាលនេះគឺដើម្បីសួរសុខទុក្ខដោយផ្ទាល់រវាងមន្ត្រីរាជការ
ជាមួយប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដែរបានអញ្ជើញទៅបោះឆ្នោត
បានយ៉ាងច្រើនកុះករប្រកបដោយទឹកមុខសប្បាយរីករាយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨
ដើម្បីជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ។ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ បានផ្ដាំផ្ញើរការសាកសួរសុខទុក្ខពី ឯកឧត្ដម ម៉ែន វិបុល
អភិបាលនៃគណៈអភិបាលខេត្ត ប្រធានគណបក្សប្រជាជនកម្ពុជា
ជូនចំពោះបងប្អូននៅទីនោះក្នុងក្ដីនឹករលឹក។
លោក ជូ
សុធី បានកោតសសើរនិងអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ នៅសង្កាត់សង្ឃ័រ
ក្រុងស្វាយរៀង ទាំងអស់ដែរបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា
ឈ្នះបាន៥អាសនៈលើ៥អាសនៈ ។ លោក ជូ សុធី
ក៏បានផ្ដាំផ្ញើរដល់ប្រជាពលរដ្ឋយើងបន្តរួបរួមសាម្គីគ្នានៅក្នុងភូមិស្រុក
បន្តចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព
និងខិតខំថែរក្សារាល់សមទ្ធិផលនានា អោយបានគង់វង្សយូរអង្វែង ។
រក្សាសិទ្ធិដោយៈ មន្ទីរព័ត៌មានខេត្តស្វាយរៀង







No comments:
Post a Comment