(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋ
ដែលជាម្ចាស់ឆ្នោតនៅភូមិខួច ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្ហស្វាយរៀង
នាព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែសីហា ឆ្នាំ២០១៨ ។ ថ្លែងក្នុងឱកាសនោះលោកជំទាវ ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ
កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះ
លោកជំទាវក៏បានបន្តទៀតថា
ជ័យជំនះនេះគឺបានមកពី ទី១. ការគាំទ្ររបស់បងប្អូនប្រជាពលរដ្ឋ ទី២.
គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយដ៏ច្បាស់លាស់ ១១ចំណុច ក្នុងការដឹកនាំ
និងអភិវឌ្ឍប្រទេសជាតិ ទី៣. ប្រជាប្រិយភាពរបស់សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ
អន្តរជាតិ រួមជាមួយនឹងគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ កម្មករ កម្មការិនី មន្ត្រីរាជការ
និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ លោកជំទាក៏បានសំណូមពរឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ត្រូវយចិត្តទុកដាក់បន្ថែមទៀតក្នុងការធ្វើអំពើល្អ
ផ្តល់សេវាសាធារណៈឲ្យបានកាន់ល្អ ពង្រឹងណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុង
មូលដ្ឋានរបស់ខ្លួនឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ
និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន
ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានផងដែរ។
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង






No comments:
Post a Comment