(ស្វាយរៀង)៖
កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៤ខែកញ្ញាឆ្នាំ២០១៨នេះ
មានការភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ១ត្រង់ចំណុចដេប៉ូឈើមួយកន្លែងស្ថិតក្នុងភូមិសម្ភ័រ
ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ដោយសាស្ត្រីម្នាក់បានតូចចិត្តព្រោះគ្មានលុយចិញ្ចឹមកូនស្រីដែលទើបនឹងកើតមានអាយុបាន ៣ខែ ខណះដែលប្តីចេញទៅធ្វើកម្មករលីសែងនៅកន្លែងលក់ឈើ
និងគ្រឿងសំណង់មួយហើយមិនព្រមមកផ្ទះយកលុយចិញ្ចឹមកូនដាច់ចិត្តពរកូនមកតាមប្តីយំបោកខ្លួន
រត់ចូលរថយន្តនិងម៉ូតូគេប៉ងសម្លាប់ខ្លួនព្រោះតែខឹងប្តីមិនទៅផ្ទះ។ បើតាមស្ត្រីគិតខ្លីប៉ងសម្លាប់ខ្លួនខាងលើនេះបានអោយដឹងថារូប៖
គេមានឈ្មោះ សូ មុំ រស់នៅក្នុងគ្រួសារក្រីក្រមួយក្នុង ភូមិសំបួរ ឃុំសំបួរ
ស្រុកស្វាយទាប ខេត្តស្វាយរៀង
ត្រូវបានម្តាយឪពុកបង្កើតបងប្អូនកាត់កាលចោលព្រោះតែស្រឡាញ់ប្តី ដែលឪពុកម្តាយមិនពេញចិត្តហើយក៏សំរេចចិត្តរត់ទៅរៀបការខាងប្តីបានជាង១ឆ្នាំមកនេះជាប់ជាចំណងដៃកូនស្រីមួយ
ដែលទើបតែមានអាយុ៣ខែខណះដែលប្តីចេញទៅធ្វើជាកម្មករលីសែងនៅក្នុងដេប៉ូឈើមួយកន្លែង
ដើម្បីរកថវិការមកផ្គត់ផ្គង់ក្នុងគ្រួសារ តែក្តីសង្ឃឹមបានប្រែជារលាយសាបសូន្យ ដោយចាប់តាំងពីប្តីខ្លួនមកធ្វើការជាកម្មករនៅកន្លែងដេប៉ូឈើនេះមិនដែលទៅផ្ទះវិញទេ
ហើយលុយកាក់ក៏មិនឃើញផ្ញើរអោយដែរធ្វើអោយជីវភាពក្នុងគ្រួសាររស់នៅក្នុងខ្ទមកំសត់សូម្បីតែភ្លើងក៏គ្មានប្រើផង
ផ្ទះងងឹតសូន្យសុងលឺតែសំឡេងកង្កែបចង្រិតយំពេលរាត្រីសុខចិត្តយំ អោបកូនខ្ចីស្រណោះខ្លួនរត់តាមប្តីតែប្តីមិននៅជួបជុំ
ជីវិតហាក់បីដូចអស់សង្ឃឹមចង់តែស្លាប់ដើម្បីផុតទុក្ខដ៏មហាសែនលំបាកមួយនេះ។
ស្រីមុំបានរៀបរាប់ទាំងទ្រហោយំទៀតថាៈ
ប្តីខ្លួនមានឈ្មោះ យស់ កាន អាយុ២៦ឆ្នាំ ជាអ្នកភូមិជាមួយគ្នាចាប់តាំងរៀបការជាមួយគ្នាបានជាងមួយឆ្នាំមកនេះ
ពុំដែលវាយតប់នាងទេហើយកាលពីមិនទាន់មកធ្វើការកន្លែងលក់ឈើនេះ គេមានមុខរបរដើរតាមឡានដឹកឥដ្ឋហើយបានមកផ្ទះជួបជុំប្រពន្ធកូនរាល់ថ្ងៃ
និងបានលុយចូលផ្ទះខ្លះតែចាប់តាំងប្តីខ្លួនមានមិត្តភក្កិធ្វើការនៅដេប៉ូឈើនេះបានអូសទាញប្តីអោយមកធ្វើការមិនទៅផ្ទះវិញទេ
ធ្វើអោយនាងកំព្រារងាររស់នៅតែពីនាក់ម្តាយកូនយ៉ាងវេទនាជាពុនពេក។ ពាក់ព័ន្ធនិងករណីនេះដែរបើតាមឈ្មោះ
យស់ កាន ត្រូវជាប្តីរបស់នារីគិតខ្លីបានបញ្ជាក់ថាខ្លួនមិនបានរត់ចោលប្រពន្ធកូនទេ ដោយសារជីវភាពខ្វះខាតចេញពីផ្ទះមកធ្វើកម្មករលីសែងអោយគេនៅដេប៉ូឈើខាងលើនេះគ្រាន់តែមិនបានទៅផ្ទះ
ព្រោះរវល់ទៅតាមរថយន្តដឹកឥវ៉ាន់មកវិញយប់មិនបានទៅផ្ទះវិញតែប៉ុណ្ណោះហើយក៏មិនបានលែងលះគ្នាដែរ។
ដោយមានក្តីអាណិតមេត្តាមានសប្បុរសជនម្នាក់ឈ្មោះ សុន សុខជាតិ ក៏ជូនថវិកាទៅស្ត្រីគិតខ្លីចំនួន២ម៉ឺនរៀលផងដែរ។
ក្រោយពីមានព្រឹត្តិការណ៍ភ្ញាក់ផ្អើលនេះប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកសាកសួរ
និងធ្វើការអប់រំកុំអោយស្ត្រីគិតខ្លីនេះធ្វើអំពើឆោតល្ងង់បែបនេះតទៅទៀត និងត្រូវចេះស្រឡាញ់គ្រួសារជាពិសេសកូនដែលនៅតូចមិនដឹងអីហើយមករងគ្រោះដោយសារម្តាយគិតខ្លី។





No comments:
Post a Comment