(ស្វាយរៀង)៖ រសៀលថ្ងៃទី១៩ ខែកញ្ញា
ឆ្នាំ២០១៨ លោក តូច ប៉ូលីវ៉ា គណៈអភិបាលរងខេត្តស្វាយរៀង
និងជាប្រធានអនុគណៈកម្មការបច្ចេកទេស នៃពិធីប្រណាំងទូក ឆ្នាំ២០១៨ បានដឹកនាំការប្រជុំបែងចែកភារកិច្ចទទួលខុសត្រូវលម្អិតស្របតាមតួនាទីភារកិច្ចដែលមានកំណត់ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត
ជាពិសេសរៀបចំផែនការចំណាយ ដល់សមាជិកអនុគណៈកម្មការបច្ចេកទេសពិធីប្រណាំងទូក ឆ្នាំ២០១៨
នៅទន្លេវៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ មានការចូលរួមពី ឯកឧត្តម ទុំ សារាវុធ
សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង លោក ខៀវ សំអុល ប្រធានមន្ទីរអប់រំយុវជន
និងកីឡាខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត សមាជិកអនុគណៈកម្មការបច្ចេកទេស
ដើម្បីអនុវត្តន៍ការងារតាមភារកិច្ចដែលបានបែងចែក និងដោះស្រាយអំពីបញ្ហាប្រឈមមួយចំនួន
ព្រមទាំងបានចុះពិនិត្យទីតាំងសម្រាប់ក្រុមការងារបច្ចេកទេសឈរជើង
និងពិនិត្យលក្ខណៈបច្ចេកទេសទីព្រ័ត្រ។
សូមបញ្ជាក់ថាពិធីប្រណាំងទូក
នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ឆ្នាំនេះ គ្រោងនឹងរៀបចំនៅថ្ងៃសៅរ៍ ទី២៧ ខែតុលា
ឆ្នាំ២០១៨ ហើយដើម្បីរៀបចំពិធីនេះឲ្យប្រព្រឹត្តទៅបានរលូន ល្អប្រសើរ
បង្កបរិយាកាសជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាកម្សាន្តប្រកបដោយភាពសប្បាយរីករាយ
រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការ ចំនួន ១ អមដោយអនុគណៈកម្មការចំនួន
៧ផ្សេងទៀតជាជំនួយការ ៕ ដោយ៖ភក្ដី
រក្សាសិទ្ធិដោយ៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង









No comments:
Post a Comment