ពិធីផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧ ខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, November 14, 2018

ពិធីផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧ ខេត្តស្វាយរៀង


(ស្វាយរៀង)៖ នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រោមអធិបភាពឯកឧត្ដម សឹង រេត អនុរដ្ឋលេខាធិការក្រសួងផែនការ ឯកឧត្ដម រស់ ផារិទ្ធិ អភិបាលរងខេត្ត និងឯកឧត្ដម ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត បានអញ្ជើញចូលរួមក្នុង ពិធីផ្សព្វផ្សាយលទ្ធផលផលិតផលក្នុងស្រុកសរុប (GDP) ឆ្នាំ២០១៧ ខេត្តស្វាយរៀង និងមានការចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រីតំណាងមន្ទីរ ស្ថាប័ននានាជុំវិញខេត្ត ។មានប្រសាសន៍ក្នុងពិធីនេះ ឯកឧត្ដម សឹង រេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមអភិបាលខេត្ត និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ព្រមទាំងមន្ទីរផែនការ និងមន្ទីរពាក់ព័ន្ធទាំងអស់ដែរបានសហការ ក្នុងការផ្ដល់ទិន្នន័យចាំបាច់នានាសម្រាប់ការងារគណនា និងចងក្រងគណនេយ្យជាតិសម្រាប់ខេត្តស្វាយរៀង ឆ្នាំ២០១៧ ដែរខេត្តស្វាយរៀងគឺជាខេត្តមួយដែរមានសត្ដានុពលសម្រាប់វិស័យជាច្រើន ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ទេសចរណ៍ ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិកម្ពុជា ។ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចដោយរក្សាអត្រាអតិផរណានៅក្នុងរង្វង់ ៣% ស្ថេរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤០០០៛ ក្នុង១ដុល្លា វិនិយោគលើប្រព័ន្ធដឹកជញ្ជូន ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ សម្រាប់ទាក់ទាញការវិនិយោគបន្ថែមទៀត ដើម្បីបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋ ។




។នៅក្នុងឱកាសនោះ ឯកឧត្ដម សឹង រេត បញ្ជាក់ថាលទ្ធផលបង្ហាញថាខេត្តស្វាយរៀងមានចំនួនប្រជាជន ៦២៣.៨៣០នាក់ ទំហំសេដ្ឋកិច្ច ៣.៣៣៥.៦២១ លានរៀល គិតជាដុល្លា ៨២៤.៦ លានដុល្លារអាមេរិក ដែលទំហំសេដ្ឋកិច្ចស្មើនឹង ៣,៧% នៃផលិតផលក្នុងស្រុកសរុប របស់ប្រទេសកម្ពុជា ។សេដ្ឋកិច្ចខេត្តមានវិស័យបីសំខាន់ៗ៖ កសិកម្មដែលមានសមាមាត្រ ធៀបនិងផលិតផលក្នុងស្រុកខេត្ត ៥០,៩% ឧស្សាហកម្មមានសមាមាត្រ ២៧,៤% និងសេវាកម្មមាន ៣១,៦% នេះបង្ហាញថាខេត្តស្វាយរៀងមានសក្ដានុពលខាងផលិតផលកសិកម្មដែលអាចជំរុញវិស័យឧស្សាហកម្មធុនស្រាល និងកែឆ្នៃកសិឧស្សាហកម្មបានផងដែរ ។





ចុងបញ្ចប់នៃកម្មវិធី លោកបានបញ្ចាក់ថាក្នុង អណាត្តិទី៦នេះ នឹងបន្តអនុវត្តយុទ្ធសាស្រ្ដចតុកោណជំហានទី៤ សំដៅសម្រេចបានឋានៈជាប្រទេសមានប្រាក់ចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ជាមួយនិងការរក្សាកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% រក្សាស្ថេរភាពថ្លៃនិងអត្រាប្ដូរប្រាក់ បង្កើតការងារថ្មីៗបន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ច និងកាត់បន្ថយភាពក្រីក្របន្ថែមទៀត ។លោកសង្ឃឹមយ៉ាងមុតមាំក្នុងបណ្ដាឆ្នាំបន្តបន្ទាប់ទៀត ក្រោមការដឹកនាំរបស់ឯកឧត្ដមអភិបាលខេត្ត និងសម្រេចបាមជោគជ័យធំៗជាច្រើនបន្ថែមទៀត នឹងប្រើប្រាស់ទិន្នន័យ GDP ក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចខេត្តទាំងមូលអោយកាន់តែប្រសើរឡើងថែមទៀតផងដែរ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages