កិច្ចប្រុំផ្សព្វផ្សាយ និងពង្រឹងវិធានការអនុវត្តច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួងមហាផ្ទៃ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, December 29, 2018

កិច្ចប្រុំផ្សព្វផ្សាយ និងពង្រឹងវិធានការអនុវត្តច្បាប់ ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួងមហាផ្ទៃ


(ស្វាយរៀង)៖ ក្រោមអធិបភាពឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចូលរួមដឹកនាំកិច្ចប្រុំផ្សព្វផ្សាយ និងពង្រឹងវិធានការអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានា របស់ក្រសួងមហាផ្ទៃ មានការអញ្ជើញចូលរួមពីលោកតំណាងកងកម្លាំងទាំងបី លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលក្រុង ស្រុក អធិការនគរបាលក្រុង ស្រុក លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត និងមន្ត្រីជំនាញមួយចំនួន នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តអាគារ (ឆ) ។








លោកអភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ បានជំរុញដល់គ្រប់អង្គភាពពាក់ព័ន្ធបន្តចូលរួម និងធានាឲ្យមានការចូលរួមការអនុវត្តច្បាប់ស្ដីពីសមាគម​ និងអង្គការមិនមែនរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តនានា ឲ្យបានកាន់តែមានប្រសិទ្ធភាព ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃដែលបានដាក់ចេញនៅពេលថ្មីៗនេះ ដើម្បីធានាឲ្យការធ្វើសកម្មភាពនានារបស់សមាគម​ និងអង្គការមិនមែនរដ្ឋាភិបាលនៅមូលដ្ឋានប្រព្រឹត្តទៅស្របតាមច្បាប់ និងលក្ខន្តិកៈត្រឹមត្រូវ ៕ ដោយ៖ភក្ដី

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages