ផ្លូវក្រាលកៅស៊ូ និងអាគារសិក្សាថ្មីមួយខ្នង ជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, March 21, 2019

ផ្លូវក្រាលកៅស៊ូ និងអាគារសិក្សាថ្មីមួយខ្នង ជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ


(ស្វាយរៀង)៖ ក្រោមអធិបភាពលោកបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ លោក ជុំ ហាត ប្រធានមក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុល អភិបាលខេត្ត និងលោក គឹម ធា សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការនូវអគារ សិក្សាថ្មីនៃសាលាឋមសិក្សាតាជៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ និងមានការចូលរួមពីលោក លោកស្រី ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ លោកអភិបាលរងខេត្ត អភិបាលក្រុង-ស្រុក លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកនាយរងរដ្ឋបាលសាលាខេត្ត យុវជន ស.ស.យ.ក.ស្រុក លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត ។






លោកបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់ រដ្ឋបាលខេត្ត ដែលធ្វើអោយខេត្តមានការអភិវឌ្ឍលើគ្រប់វិស័យក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់ពីក្រុងរហូតដល់ជនបទ រួមទាំងវិស័យអប់រំ និងកំណើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។ ទាំងនេះគឺដោយសារកត្តានៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវ៉ៃ និងប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលលោកបានខិតខំស្តា និងអភិវឌ្ឍន៍ប្រទេសឡើងវិញក្រោយដួលរលំរបបប្រល័យពូជសាសន៍ប៉ុលពត ចាប់តាំងពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ដូចអ្វីដែលយើងទាំងអស់គ្នាបានឃើញសព្វថ្ងៃនេះ ។







លោកបណ្ឌិត និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យអាគារសិក្សាអនុវិទ្យាល័យ ហ៊ុន សែន តាជៃ ដែលអាគារមួយខ្នងកំពុងមានសភាពចាស់ទ្រុឌទ្រោម លោកបានផ្តល់ជូននូវអាគារសិក្សាថ្មី ចំនួនមួយខ្នង៦បន្ទប់នៅអនុវិទ្យាល័យនេះផងដែរ ។  និងបានបន្តចុះពិនិត្យមើលអណ្តូងទឹកស្អាត និងផ្លូវក្រាលនៅស៊ូដែលស្ថាបនារួចរាល់ ដោយក្រសួងអភិវឌ្ឍន៍ជនបទ ចាប់ពីភូមិតាជៃឆ្ពោះទៅភូមិតាស្អាង និងភូមិឫស្សីព្រៃ ។




ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ លោកបណ្ឌិតបានបន្តផ្តល់ជូន នូវផ្លូវក្រាលកៅស៊ូមួយខ្សែបន្ថែមទៀតប្រវែង៣គីឡូ២០០ម៉ែត្រ ដែលតភ្ជាប់ពីភូមិតាជៃ កាត់តាមភូមិវាល្ងើត ភូមិកំពង់ចំឡង ឆ្ពោះមកភូមិឫស្សីព្រៃ តភ្ជាប់ជាមួយផ្លូវកៅស៊ូដែលមានស្រាប់វិញ ៕ ដោយ៖PK



No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages