(ខេត្តស្វាយរៀង)៖
លោកនាយឧត្តមសេនីយ៍ មុឹង សំផន
រដ្ឋលេខាធិការក្រសួងការពារជានិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងបាវិត
និងស្រុកចន្ទ្រា ខេត្តស្វាយរៀង និងលោកស្រីព្រមទាំងក្រុមការងារ នៅរសៀលថ្ងៃទី១៦
ខែឧសភា ឆ្នាំ២០១៩ បាននាំអំណោយរបស់សម្តេចតេ ហ៊ុន
សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន
ប្រគល់ជូនអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាវិត
សម្រាប់ដោះស្រាយទុក្ខលំបាកជូនពលរដ្ឋដូចជាបញ្ហាគ្រោះធម្មជាតិផ្សេងៗ ។
លោកនាយឧត្តមសេនីយ៍ មុឹង សំផន
បានថ្លែងនូវការផ្តាំផ្ញើរសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន
រ៉ានី ប្រធានកាកបាទក្រហមកម្ពុជា
ដែលជានិច្ចកាលតែងតែនឹករលឹកដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទីណាមានទុកលំបាកទីនោះពិតជាមានកាកបាទក្រហមកម្ពុជាចុះជួយទាន់ពេល។
លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរក្រុងបាវិត
ជាពិសេសថ្នាក់ដឹកនាំ អនុសាខា ត្រូវយកចិត្តទុកដាក់ជាប្រចាំតាមដានសភាពការណ៍ដែលបានកើតឡើង
ករណីគ្រោះមហន្តរាយផ្សេងៗ ដែលប្រជាពលរដ្ឋរស់នៅតាមសហគមន៍មូលដ្ឋានរបស់ខ្លួន
ដើម្បីឆ្លើយតប និងដោះស្រាយឱ្យបានទាន់ពេលវេលា ស្របតាមប្រធានបទដែលបានលើកឡើង “កាកបាទក្រហមកម្ពុជា
មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” ។
អំណោយរបស់សម្តេចតេជោហ៊ុន សែន
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ប្រគល់ជូនអនុសាខាកាកបាទក្រហមក្រុងបាវិត
រួមមាន: អង្ករ១០តោន,មី១០០កេស,ទឹកត្រីទឹកសុីអុីវ២០០យូរ,
សរុបថវិការទាំងអស់១៧០០០ដុល្លា ៕ ដោយ:ភក្តី











No comments:
Post a Comment