កិច្ចប្រជុំសាមញ្ញលើក១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, June 27, 2019

កិច្ចប្រជុំសាមញ្ញលើក១ ឆ្នាំទី១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង


(ស្វាយរៀង): នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ សាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំសាមញ្ញលើក១ ឆ្នាំទី១ អាណត្តិទី៣  របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោលអភិបាលរងខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានា កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត ។








ក្នុងកិច្ចប្រជុំសាមញ្ញលើក១ ឆ្នាំទី១ អាណត្តិទី៣  របស់ក្រុមប្រឹក្សាខេត្តស្វាយរៀង នេះដែរមាន៖

 1. ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១៥ សណន របស់ក្រសួងមហាផ្ទៃ ស្តីពីការរៀបចំបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សា និងគំរូបទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាខេត្ត។
 2. ការផ្តួចផ្តើមរៀបចំសេចក្តីព្រាងប្រតិទិន នៃកិច្ចប្រជុំសាមញ្ញរបស់ ក្រុមប្រឹក្សាខេត្ត សម្រាប់រយះពេល(១២)ខែ។






 3. ស្តាប់របាយការណ៍លទ្ធផលការងារនៃរដ្ឋបាលខេត្តស្វាយរៀងនៅអាណត្តិដឹកនាំរបស់ក្រុមប្រឹក្សាអាណត្តិមុន និងការងារសេសសល់ ទិសដៅការងាររយះពេល០៣ ខែសម្រេចដោយក្រុមប្រឹក្សា ផុតអាណត្តិ ហើយត្រូវអនុវត្តបន្ត។
 4. បញ្ហាផ្សេងៗ ៕ ដោយ:ភក្តី











No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages