កិច្ចប្រជុំប្រចាំសបា្តហ៍ជាមួយភាគីពាក់ព័ន្ធ ស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព​និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, October 11, 2023

កិច្ចប្រជុំប្រចាំសបា្តហ៍ជាមួយភាគីពាក់ព័ន្ធ ស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព​និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន

កិច្ចប្រជុំប្រចាំសបា្តហ៍ជាមួយភាគីពាក់ព័ន្ធ ស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព​និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន

នាថ្ងៃ​ពុធ ១២ រោច ខែភទ្របទ ឆ្នាំថោះ​ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧​ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ​ ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្តស្វាយរៀង​ តំណាង​ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលនៃគណ:អភិបាលខេត្តបានអញ្ចេីញជាអធិបតីក្នុងកិច្ចប្រជុំប្រចាំសបា្តហ៍ជាមួយភាគីពាក់ព័ន្ធ ស្ដីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាព​និងសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ និងឯកសារពាក់ព័ន្ធមួយចំនួន។ 

ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការអញ្ចេីញចូលរួមពី:​ លោក​ សុខ​ សាគុន​ ប្រធានលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្វាយរៀង​ តំណាងរដ្ឋបាលក្រុង​ ស្រុកទាំង៨​  កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ សហភាពសហព័ន្ធយុវជនកម្ពុជា​ និងមន្ទីរដែលពាក់ព័ន្ធជាច្រេីនរូបទៀត​ សរុបចំនួន៤៧​ ស្រី០៥នាក់។ 

ឯកឧត្តម​ ម៉ែន​ អេង​ អភិបាលរងខេត្ត​ បានមានប្រសាសន៍ថា​ ការបោះឆ្នោតគឺជាបេះដូងនៃលទ្ធិប្រជាធិបតេយ្យ​ ដែលប្រទេសកម្ពុជាប្រកាន់ភ្ជាប់ជានិច្ចនូវការបោះឆ្នោតយ៉ាងត្រឹមត្រូវ​ និងយុត្តិធម៍​  មិនថាជាការបោះឆ្នោតសកល​ ឬជាការបោះឆ្នោតអសកលទេ ដំណើរការរៀបចំការបោះឆ្នោត ចាំបាច់ត្រូវបែងចែកជាដំណាក់កាលសំខាន់ៗចំនួន៤ គឺ៖ 

ទី១.  ដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត 

ទី២.​  ដំណាក់កាលចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងចុះបញ្ជីបេក្ខជនឈរឈ្មោះ 

ទី៣. ដំណាក់កាលឃោសនាបោះឆ្នោត និង 

ទី៤.  ដំណាក់កាលបោះឆ្នោត រាប់សន្លឹកឆ្នោត និងប្រកាសលទ្ធផលនៃការបោះឆ្នោត។​ ដូចដែលបងប្អូនបានឃេីញយ៉ាងច្បាស់ហេីយថា​ ការបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រក្នុងពេលថ្មីៗនេះ​ គឺប្រព្រឹត្តទៅយ៉ាងរលូន​ សេរីភាព​ យុត្តិធម៍​ និងត្រឹមត្រូវ​ នេះសបញ្ជាក់បានថា​ ប្រទេសកម្ពុជារបស់យេីងគឺប្រកាន់ភ្ជាប់នូវរបបលទ្ធិប្រជាធិបតេយ្យយ៉ាងច្បាស់លាស់។






No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages