សូមជម្រាបជូនថា គម្រោងសកម្មភាពជាអាទិភាពមិនទាន់មានថវិកាគាំទ្ររបស់រដ្ឋបាលស្រុកចន្រ្ទា សរុបមានចំនួន ៣១គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៥គម្រោង ស្មើនឹង ១៦.១២% ។
ចំពោះគម្រោងសកម្មភាពជាអាទិភាពរបស់ឃុំ ដែលបានលើកឡើងមិនទាន់មានថវិកាគាំទ្រ សរុបមានចំនួន ១០៩គម្រោង ក្នុងនោះ មន្ទីរ អង្គភាព បានចុះកិច្ចព្រមព្រៀងបណ្តោះអាសន្ន គាំទ្របានចំនួន ៨៥គម្រោង ស្មើនឹង ៧៧.៩៨% (គាំទ្រក្នុងគម្រោង ចំនួន ៤៣គម្រោង ស្មើនឹង ៥០.៥៩% និងគាំទ្រក្រៅគម្រោង ចំនួន ៤២គម្រោង ស្មើនឹង ៤៩.៤១% ) ។
វត្តមានអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ មានចំនួនសរុប ៦២នាក់ ស្រី ១៣នាក់។













No comments:
Post a Comment