សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី​ ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅព្រឹកនេះ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, March 11, 2024

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី​ ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅព្រឹកនេះ

 សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី​ ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ នៅព្រឹកនេះ

……….

នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី​ ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ដោយវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ 

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោ​បាយសេដ្ឋកិច្ច និង​សង្គមឌីជីថលតាំងពីពេលសម្តេចតេជោ ហ៊ុន សែន​ ដឹកនាំប្រទេសមកម្ល៉េះ។ ក្នុងនីតិកាលថ្មីដឹកនាំដោយ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើឌីជីថលកាន់តែច្បាស់លាស់ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះកោណទី៥ បានផ្តោតលើការអភិវឌ្ឍ​សេដ្ឋ​កិច្ច និងសង្គមឌីជីថល។

វេទិកានេះត្រូវបានបែងចែកចេញជាពីរផ្នែកដែលផ្នែកទី១ជាទម្រង់សិក្ខាសាលា ដែលមានការរៀបចំកិច្ចពិភាក្សា និងការចែករំលែកអំពីប្រធានបទសំខាន់ៗ ពីវាគ្មិនជាតិ និងអន្តរ ជាតិពាក់ព័ន្ធទិដ្ឋភាព​គោល​នយោ​​បាយ និន្នាការនៃការរីកចម្រើនរបស់បច្ចេកវិទ្យាឌីជីថល ការផ្លាស់ប្ដូរបទពិសោធន៍ និងឧត្តមានុវត្ត​នៃការជំរុ ញល្បឿនបរិវត្តកម្មឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ។

ផ្នែកទី២ ជាទម្រង់ពិព័រណ៍ឌីជីថល ដែលមានការតាំងពិព័រណ៍ពីបច្ចេកវិទ្យាឌីជីថល ផលិតផល និង​ដំណោះ​ស្រាយបម្រើឱ្យរដ្ឋាភិបាលឌីជីថល​ ដែលមានការចូលរួមពីក្រសួងស្ថាប័ន ក្រុមហ៊ុនជាតិ និងអន្តរ​ជាតិ​ផង​ដែរ៕





No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages