សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ
សិរីមង្គល វិបុលសុខ
មហាប្រសើរ ជូនចំពោះ
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និងលោកជំទាវ
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំ សូមគោរពជូនពរ
ឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង
សូមប្រកបដោយ
កាយពលមាំមួន សុខភាពល្អបរិបូរណ៍ ប្រាជ្ញាឈ្លាសវ៉ៃ
ជន្មាយុយ៉ឺនយូរ
ដើម្បីចូលរួមដឹកនាំនាវាកម្ពុជាឆ្ពោះទៅទទួលបានជោគជ័យ
ដ៏ត្រចេះត្រចង់ដ៏ធំធេងថ្មីៗថែមទៀត។
សូមបួងសួង ដល់វត្ថុស័ក្តិសិទ្ធិ ទាំងអស់ក្នុងលោក
តាមជួយបីបាច់ថែរក្សា
ឯកឧត្តម ជុំ ហាត និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី និងចៅៗ
ជាទីស្រឡាញ់សូមប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ
អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
គោរពជូនពរពី
ខ្ញុំបាទ កែវ
ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ
និងមន្ត្រីក្រោមឱវាទទាំងអស់

No comments:
Post a Comment