នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ខេត្តស្វាយរៀង ទទួលបានទទួលភ្ញៀវជាតិ និងអន្តរជាតិ 543, 695 នាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, April 17, 2024

នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ខេត្តស្វាយរៀង ទទួលបានទទួលភ្ញៀវជាតិ និងអន្តរជាតិ 543, 695 នាក់


 នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៤ថ្ងៃ ខេត្តស្វាយរៀង ទទួលបានទទួលភ្ញៀវជាតិ និងអន្តរជាតិ 543, 695 នាក់ 


(ខេត្តស្វាយរៀង): គ្រាន់តែរយៈពេល៤ថ្ងៃ នៅក្នុងពិធីសង្ក្រាន្តស្វាយរៀង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកចូលរួមកម្សាន្តសប្បាយរីករាយទទួលអំណរឆ្នាំថ្មី ដែលមានចំនួនរហូតដល់ 543, 695 នាក់។


យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តដែលរៀបចំបានបញ្ជាក់ថា នៅក្នុងរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅគ្រប់តំបន់រមណីយដ្ឋាន និងទីកម្សាន្ដនៅខេត្តស្វាយរៀង បានទទួលភ្ញៀវជាតិ និងអន្តរជាតិ ប្រមាណជាង ដែលនេះសបញ្ជាក់ឲ្យឃើញថា ខេត្តស្វាយរៀង មានសក្តានុពលខ្លាំង លើវិស័យទេសចរណ៍ និងម្យ៉ាងវិញទៀត នៅឆ្នាំនេះខេត្តស្វាយរៀង បានរៀបចំទីតាំងកម្សាន្ត ជាច្រើនកន្លែងនៅតាមក្រុង-ស្រុក។


តាមរបាយការណ៍សរុបរួមរបស់មន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលរួមកម្សាន្តសប្បាយយ៉ាងអធិកអធ័ម នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែ រក្នុងរយៈពេល ៤ថ្ងៃ (គិតចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤) មានចំនួនសរុប :

- ទេសចរជាតិ 527,201នាក់

- ទេសចរបរទេស 16,494 នាក់

ចំនួនសរុបរយៈពេល៤ថ្ងៃ: 543, 695 នាក់   ក្នុងនោះស្រី 238,292នាក់៕  ដោយ:ភក្ដី


























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages