ឯកឧត្តមអភិបាលខេត្តស្វាយរៀង ជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងជំនាញគ្រប់ស្ថាប័ន ដែលបានជួយថែរក្សាសុខសុវត្ថិភាព.សន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្ត នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលកន្លងទៅថ្មីៗនេះ
(ខេត្តស្វាយរៀង): ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់កងកម្លាំងជំនាញគ្រប់ស្ថាប័ន ដែលបានជួយថែរក្សាសុខសុវត្ថិភាព.សន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលកន្លងទៅថ្មីៗនេះ។ ពិធីនេះបានប្រព្រឹត្តនៅស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោកជំទាវអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ ឯកឧត្តមប្រធានគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តមជាអភិបាលរងខេត្ត លោកមេញ្ជាការ.ស្នងការកងកម្លាំងទាំងបី.លោក លោកស្រីជាប្រធានមន្ទីរអង្គភាពនានាជុំវិញខេត្ត.ព្រមទាំងកងកម្លាំងជំនាញនៅតាមបណ្តាក្រុងស្រុកជាច្រើនរូបទៀត។
ក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍សា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងជំនាញគ្រប់ស្ថាប័នដែលបានជួយថែរក្សាសុខសុវត្ថិភាព.សន្តិសុខសណ្តាប់ធ្នាប់ ដល់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរដែលទើបនិងបញ្ចប់ទៅដោយទទួលបានលទ្ធផលល្អគួរជាទីមោទន:ក្រៃលែង បង្កបាននូវបរិយាកាសសប្បាយរីករាយដោយមានបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលបានមកចូលរួមលេងកម្សាន្តក្នុងខេត្តស្វាយរៀង យ៉ាងច្រេីនកុះករ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្តថា: កងកម្លាំងទាំងអស់គឺមានសារ:សំខាន់ខ្លាំងណាស់ហើយពួកគាត់ក៏ពុំមានពេលវេលាដើម្បីជួបជុំគ្រួសារនោះដែរនារដូវចូលឆ្នាំដោយសារតែពួកគាត់ជាប់ភារ:កិច្ចក្នុងការថែរក្សាសន្តិសុខសណ្តាប់ការការពាសុវត្ថិភាពដល់មហាជនទូទៅនៅគ្រប់ទីកន្លែងហើយក៏បង្កលទ្ធភាពឲ្យយើងអាចរៀបចំនូវពិធីសង្ក្រាន្តប្រកបដោយភាពសប្បាយរីករាយឡើងវិញដូចជាពេលនេះ ។
ឯកឧត្តមបន្ថែមទៀតថា: ផ្លែផ្កាដែលបានមកពីសុខសន្តិភាពគឺជាការបង្កលក្ខណៈឲ្យយេីងជួបជុំសប្បាយរីករាយដូចពេលនេះ។ ទន្ទឹមនេះជំនួសមុខឲ្យថ្នាក់ដឹកនាំខេត្ត ឯកឧត្តមក៏សូមថ្លែងអំណរគុណដល់ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង ព្រមទាំងបណ្ដាមន្ទីរអង្គភាព និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានចូលរួមសហការ រៀបចំបង្កើតនូវព្រឹត្តិការណ៍ដ៏ឱឡារិកនេះឡើង សូមឲ្យទេវតាឆ្នាំថ្មីជួយបីបាច់ថែរក្សាបងប្អូនគ្រប់ទិសទីនិងជួបប្រទះនូវពុទ្ធពរទាំ៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ:ភក្ដី







No comments:
Post a Comment