ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី៥៩ ឆ្នាំទី៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង នៅសាលប្រជុំសាលាខេត្តស្វាយរៀង (សាលប្រជុំនន្ទី អគារ ខ) ។ ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរង នៃគណ:អភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរពាក់ពន្ធនានាជុំវិញខេត្ត និង ទីចាត់ការទាំង៥របស់សាលាខេត្តផងដែរ។
+កិច្ចប្រជុំមានរបៀបវារ:ចំនួន ៨:
១.ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៨
២.ពិនិត្យ និងអនុម័ត របាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤
៣.ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងក្របខណ្ឌពេលវេលា នៃការរៀបចំវេទិការរវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ ២០២៤ ស្តីពី« កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេច បានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ »
៤.អនុម័តតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល ជូនមន្ត្រីរាជការសាលាខេត្ត ប្រចាំខែមេសា ឆ្នាំ២០២៤
៥.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤ របស់ការិយាល័យប្រជាពលរដ្ឋខេត្ត
៦.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រី និងកុមារខេត្ត
៧.ស្តាប់របាយការណ៍ប្រចាំខែមេសា និងទិសដៅបន្តខែឧសភា ឆ្នាំ២០២៤ របស់គណៈកម្មាធិការលទ្ធកម្មខេត្ត
៨.សេចក្តីផ្សេងៗ (មតិផ្តាំផ្ញើឯកឧត្តមប្រធានក្រុមប្រឹក្សាក្នុងអាណត្តិទី៣)











No comments:
Post a Comment