សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទានពរជ័យ
សិរីមង្គល វិបុលសុខ
មហាប្រសើរ ជូនចំពោះ
លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា
នៃមន្ទីរព័ត៌មានខេត្តស្វាយរៀង
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ គ.ស.២០២៤ សូម លោក លោកស្រី
ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា ទទួលបាននូវ
សុខភាពល្អ
កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ។
ឆ្លៀតក្នុងឱកាសដ៏វិសេសថ្លៃថ្លានេះ
យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោក
តាមបីបាច់ថែរក្សា លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ
និងមន្ត្រីកិច្ចសន្យា
ព្រមទាំងក្រុមគ្រួសារ ជួបតែភាពចម្រុងចម្រើន សុភមង្គល
វិបុលសុខ និងប្រកប
ដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ
កុំបីឃ្លៀងឃ្លាតឡើយ។
ដោយក្តីគោរពស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅ
ពីខ្ញុំ កែវ ច័ន្ទលី
ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង និងភរិយា
ព្រមទាំងក្រុមគ្រួសារ

No comments:
Post a Comment