ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះត្រួតពិនិត្យទីតាំងរៀបចំ ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ជូនបងប្អូនយោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, June 12, 2024

ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះត្រួតពិនិត្យទីតាំងរៀបចំ ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ជូនបងប្អូនយោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន

 



ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ចុះត្រួតពិនិត្យទីតាំងរៀបចំ ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ជូនបងប្អូនយោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន


(ស្វាយរៀង): នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះត្រួតពិនិត្យទីតាំងរៀបចំ ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ជូនបងប្អូនយោធិនពិការ គ្រួសារពលីដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង និងបន្តចុះត្រួតពិនិត្យទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ នៅតាមបណ្តោយព្រំដែនក្នុងស្រុកចន្ទ្រា និងស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។


នៅក្នុងពិធីនេះក៏មានការចូលរួមពី លោកអភិបាលរងខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក-លោកស្រី ប្រធានមន្ទីរនានាជុំវិញខេត្ត លោកអភិបាលស្រុក លោក-លោកស្រី មេឃុំ មេភូមិ និងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ទៀត។


ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិសង្គហបណ្ឌិត គន់ គីម រួម និងសមាជិកក្រុមការងារបានតាមដានស្ដាប់យ៉ាងយកចិត្តទុកដាក់នៅសេចក្តីរាយការណ៍សង្ខេបរបស់អាជ្ញាធរដែនដី ពាក់ព័ន្ធដល់ភូមិសាស្ត្រ និងការអភិវឌ្ឍន៍រីកចម្រើនរបស់ស្រុករមាសហែក  ពិសេសក្នុងមណ្ឌលរៀបចំលំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ ក្នុងស្រុក ដែលរហូតមកទល់ពេលនេះសម្រេចបានជោគជ័យគួរជាទីមោទនៈ។


ឯកឧត្តម កិតិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងធ្វើការកសាង និងអភិវឌ្ឍន៍តំបន់លំនៅដ្ឋានសម្រាប់គ្រួសារយោធិនពលី ពីការ និងនិវត្តន៍ជន ក្នុងស្រុករមាសហែក ព្រមទាំងបាននាំបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនចំពោះអាជ្ញាធរដែនដី សមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ ពិសេសដល់បងប្អូនក្រុមគ្រួសារយោធិនពលី ពិការ និងនិវត្តន៍ជន ទាំងអស់ ក្នុងឱកាសនោះផងដែរ។


ឯកឧត្តម ក៏បានក្រែមរំលឹកដល់គណៈគ្រប់គ្រងមណ្ឌល ហ្នឹងអាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធ ស្រុករមាសហែក យកចិត្តទុកដាក់ជំរុញល្បឿននៃការរៀបចំទីតាំង សម្រាប់ព្រះរាជពិធីយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានអំណោយ ជូនបងប្អូន គ្រួសារយោធិនពលី ពិការ ដោយសារសង្គ្រាម និងយោធិនជានិវត្តន៍ជន ដែលរស់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង ពិសេសការពារសុវត្ថិភាពក្នុងតំបន់និងដំណើរយាង របស់ព្រះករុណា ទៅកាន់តំបន់នោះឲ្យដំណើរការទៅដោយភាពរលូន និងសុខសុវត្ថិភាព។


ដោយឡែកសម្រាប់ទីតាំងផ្ទះចែកជូនគ្រួសារកងទ័ព និងនគរបាលឈរជើងតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម អតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ និងប្រជាពលរដ្ឋក្រីក្រស៊ីវិលទូទៅ រស់នៅតាមបណ្តោយព្រំដែនក្នុងភូមិសាស្ត្រស្រុកចន្ទ្រា និងស្រុកកំពង់រោទិ៍ ឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរទទួលបន្ទុកការងារនេះត្រូវយកចិត្តទុកដាក់ពន្លឿនការងារឲ្យបានឆាប់ ដើម្បីយើងផ្ដល់ជូនដល់គ្រួសារកងទ័ព នគរបាល និងប្រជាពលរដ្ឋក្រីក្របានចូលរួមនៅប្រកបរបរចិញ្ចឹមជីវិតទាន់ពេលវេលា៕ 

ដោយ:ភក្តី














No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages