ខេត្តស្វាយរៀង នៅតែបន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងងាយហានិភ័យ TVET 1.5M - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, August 17, 2024

ខេត្តស្វាយរៀង នៅតែបន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងងាយហានិភ័យ TVET 1.5M

 


ខេត្តស្វាយរៀង នៅតែបន្តផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងងាយហានិភ័យ TVET 1.5M


(ស្វាយរៀង): នៅរសៀលថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងការផ្សព្វផ្សាយកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងងាយហានិភ័យ TVET 1.5M នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិ។


នៅក្នុងពិធីនោះក៏មានការចូលរួមពីលោក មុត ចិន្តា នាយកវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្ត លោក ចាន់ គឹមសែន នាយក វិទ្យាល័យ ហ៊ុន សែនប្រសូតិ និងសិស្សានុសិស្សជាច្រើននាក់ទៀត។


លោក មុត ចិន្តា នាយកវិទ្យាស្ថាន បានមានប្រសាសន៍ថា: វិទ្យាស្ថានបានបណ្តុះបណ្តាលមុខជំនាញចាប់ពីកម្រិតវិញ្ញាបនបត្រ រហូតដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យា ក្នុងនោះមានជំនាញវិស្វកម្មអគ្គិសនី វិទ្យាសាស្រ្តកុំព្យូទ័រ វិស្វកម្មមេកានិកឧស្សាហកម្ម វិស្វកម្មមេកាត្រូនិក វិស្វកម្មអេឡិចត្រូនិក វិស្វកម្មមេកានិករថយន្ត វិស្វកម្មសំណង់ស៊ីវិល គណនេយ្យ អក្សរសាស្ត្រអង់គ្លេស និងមានជំនាញ ជាច្រើនទៀតដែលទាក់ទងនឹងបច្ចេកទេស និងបច្ចេកវិទ្យា។  ចំពោះវគ្គកំពុងសិក្សា កម្រិតបរិញ្ញាបត្របច្ចេកទេស ចំនួន ១៩៥នាក់ ស្រី ៣៦នាក់  កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ៩៧៦ នាក់ ស្រី ៣០៩នាក់  កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ៣ ចំនួន១៨នាក់ ស្រី២នាក់  កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ ចំនួន ២៧នាក់ ស្រី៣នាក់  កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន ៣២៦នាក់ ស្រី៥២នាក់  កម្រិតវិញ្ញាបនបត្រ សរុបចំនួន២៥នាក់ ស្រី២នាក់។


ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត សូមសំដែងនូវការអបអរសាទរ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ បុគ្គលិក លោកគ្រូ អ្នកគ្រូ នៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង និងវិទ្យាល័យ ហ៊ុន សែនប្រសូតិ ដែលបានខិតខំអស់កម្លាំងកាយ កម្លាំងចិត្ត រៀបចំឱ្យមានកម្មវិធីនេះឡើងក្នុងឱកាសនេះ ក្នុងគោលបំណងចុះផ្សព្វផ្សាយជ្រើសរើសសិក្ខាកាម សិស្ស នៅវិទ្យាល័យ ហ៊ុន សែន ប្រសូតិរហូតមកដល់ពេលនេះបានដំណើរការវគ្គបណ្តុះបណ្តាលនេះបានចំនួន៤ជំហានកន្លងមក។ ការចុះជ្រើសរើសសិក្ខាកាមនេះទៀតសោត ក៏មានការចូលរួមយ៉ាងយកចិត្តទុកដាក់ពីមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង និងតាមរយៈអាជ្ញាធរតាមមូលដ្ឋាននៅទូទាំងខេត្តផងដែរ ទាំងការចុះជ្រើសរើសផ្ទាល់ និងការប្រកាសឱ្យចុះតាមប្រព័ន្ធ TVET 1.5M។


ឯកឧត្តម ម៉ែន អេង បានបន្តថា: ដើម្បីគៀរគរអ្នកវិនិយោគ មកបណ្តាក់ទុនកាន់តែច្រើន ជាពិសេសក្រុមហ៊ុនធំៗដែលប្រើប្រាស់បច្ចេកទេសខ្ពស់ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល លុះត្រាខេត្តយើងមានអ្នកជំនាញច្រើន មានអ្នកបច្ចេកទេស ដែលមានវិជ្ជាជីវៈច្បាស់ ដែលពឹងផ្អែកទាំងស្រុងទៅលើវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង។ 

យើងតែងតែលឺសម្លេងពីវិស័យឯកជន ថាខ្វះធនធានមនុស្ស សម្រាប់បំពេញនូវតម្រូវការការងារ តែផ្ទុយទៅវិញយើងតែងតែលឺពីបងប្អូនយើងថា ពិបាករកការងារធ្វើ។ ទាំងនេះបង្ហាញថា អ្នកមានជំនាញងាយស្រួលរកការងារធ្វើ តែអ្នកមិនមានជំនាញពិបាករកការងារធ្វើទៅវិញ។


ឯកឧត្តមអភិបាលរងខេត្ត បានបន្តទៀតថា: តាមរយៈវេទិកាវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា និងការសិក្សាស្រាវជ្រាវយ៉ាវល្អិតល្អន់របស់ក្រុមអ្នកជំនាញខាងយុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនិតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យក មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាកម្មវិធីអាទិភាពរបស់រាជរដ្ឋាភិបាល និយាយដោយឡែក “កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទាន ដោយស្ម័គ្រចិត្ត និងអ្នកក្នុងបន្ទុកសមាជិក បសស” និង “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” ដែលបានប្រកាសឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក ជាការរួមចំណែកយ៉ាងសំខាន់ដល់ចំណុចអាទិភាព ខាងលើរបស់រាជរដ្ឋាភិបាល។


ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត បានផ្តល់ជាអនុសាសន៍ ដល់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដូចតទៅ៖

-ខិតខំបន្តជ្រើសរើសសិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស TVET 1.5M ក្រុមគោលដៅមកពីគ្រួសារមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យ ឱ្យបានគ្រប់ចំនួន។

-ខិតខំស្រាវជ្រាវ ពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យស្របតាមបច្ចេកវិទ្យាដែលកំពុងតែរីកចម្រើនរៀងរាល់ថ្ងៃ។

-ខិតខំបណ្តុះបណ្តាលដល់បងប្អូនៗក្មួយៗដែលមកសិក្សារៀនសូត្រ ឱ្យមានសមត្ថភាពជំនាញគ្រប់គ្រាន់ និងមានសីលធម៌ គុណធម៌។

-ខិតខំសហការជាមួយវិស័យឯកជន ក្នុងការពង្រីកវិសាលភាពរបស់ខ្លួនដើម្បីសិក្ខាកាម សិស្ស និស្សិត ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាល មានកន្លែងកម្មសិក្សា និងការងារ៕

ដោយ:ភក្ដី






















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages