ខេត្តស្វាយរៀងរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤៤ ឆ្នាំ២០២៤ (World Tourism Day 2024) ក្រោមប្រធានបទ “ ទេសចរណ៍ និងសន្តិភាព-Tourism and Peace ” ក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, October 16, 2024

ខេត្តស្វាយរៀងរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក លើកទី៤៤ ឆ្នាំ២០២៤ (World Tourism Day 2024) ក្រោមប្រធានបទ “ ទេសចរណ៍ និងសន្តិភាព-Tourism and Peace ” ក្រោមអធិបតីភាព លោក សេង សីលា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង

 


ខេត្តស្វាយរៀងរៀបចំធ្វើទិវាទេសចរណ៍ពិភពលោកលើកទី៤៤ ក្រោមប្រធានបទ «ទេសចរនិងសន្តិភាព »


ព្រឹកថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា  ឆ្នាំ២០២៤ មន្ទីរទេសចរណ៍ បានសហការជាមួយរដ្ឋបាលសាលាខេត្តស្វាយរៀង  បានរៀបចំប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោក  លើកទី៤៤  ឆ្នាំ២០២៤ (World Tourism Day 2024) ក្រោមប្រធានបទ “ ទេសចរណ៍ និងសន្តិភាព-Tourism and Peace ” ក្រោមអធិបតីភាព លោក សេង សីលា  អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង។

    កម្មវិធីនេះ បានប្រារព្ធឡើងនៅបរិវេណសួនពោធិ៍ព្រឹក្ស(សួនតាឌី) ក្រុងស្វាយរៀង  ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីមន្ត្រីរាជការសាលាខេត្ត រដ្ឋបាលសាលាក្រុង  មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ប្រភេទ  ចៅសង្កាត់  លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរិទ្ធិ យុវជនកាកបាទក្រហមកម្ពុជា ក្រុមការងារសំអាតអនាម័យ និងប្រជាពលរដ្ឋ សរុបប្រមាណ ៥០០ នាក់ និងបានធ្វើការសំអាតអនាម័យ បរិស្ថាននៅទីប្រជុំជនក្នុងក្រុងស្វាយរៀង  ដើម្បីលើកកម្ពស់សោភ័ណភាពទីក្រុងផងដែរ។

លោក សេង សីលា អភិបាលរងខេត្តស្វាយរៀងបានសាររបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបានបញ្ជាក់ពីគោលបំណងនៃការប្រារព្ធទិវាទេសចរណ៍នេះឡើងគឺដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ ជាតិនិងអន្តរជាតិបានចូលមកដើរលេងទស្សនា កំសាន្តនៅក្នុងខេត្តក៍ដូចក្នុងព្រះរាជាណាចក្រកម្ពុជានិងដើម្បីបង្ហាញភ្ញៀវទេសចរណ៍បានស្គាល់វប្បធម៌ខ្មែរ និងធម្មជាតិនៅប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ។

 លោក អភិបាលរង សេងសីលា ក៍បានធ្វើការផ្តផ្ញើដល់បងប្អូប្រជាពលរដ្ឋកម្ពុជាយើងធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរណ៍មកលេងប្រទេសយើងឲ្យបានច្រើន។ ក្នុងនោះត្រូវចូលរួមរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ឲ្យបានល្អ ។ការ ចូលរួមថែរក្សាបរិស្ថាន កែលម្អសោភ័ណភាពនៅតាមសួនច្បារនិងនៅតាមដងផ្លូវសាធារណៈនានា។ ពិសេសការដាក់លក់ម្ហូបអាហារ សម្ភារៈផ្សេងៗកុំឲ្យភ្ញៀវទេសចរណ៍ មានការខកចិត្តដោយមានការលក់ក្នុងតម្លៃសមរម្យធម្មតា។ 

អត្ថបទ៖  វណ្ណៈ

រូបភាព៖ ភក្តី




















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages