រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកដើរលេងកម្សាន្តក្នុង ខេត្តស្វាយរៀង សរុបប្រមាណ៧០០០នាក់ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, November 18, 2024

រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកដើរលេងកម្សាន្តក្នុង ខេត្តស្វាយរៀង សរុបប្រមាណ៧០០០នាក់



 (ខេត្តស្វាយរៀង): រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានភ្ញៀវទេសចរជាតិនិងអន្តរជាតិបានមកដើរលេងកម្សាន្តក្នុង ខេត្តស្វាយរៀង សរុបប្រមាណ៧០០០នាក់ ។


យោងតាម លោកវ៉ាន សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២៤នេះថា ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកកម្សាន្តតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តស្វាយរៀង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ  ឆ្នាំ២០២៤ ដែលមានរយៈពេលបីថ្ងៃ (១៤-១៥-១៦) ខែវិច្ឆិកា ឆ្នាំ២០២៤  មានចំនួនសរុបប្រមាណ៧០២០នាក់ស្រី ៣៥០០នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ៦៧ នាក់ មានការកើនឡើងចំនួន១៨៨០ នាក់ ស្មើនឹង៣៦.៥៧% បើប្រៀបធៀបនឹងឆ្នាំ២០២៣ មានចំនួន: ៥១៤០ នាក់ ។


លោកប្រធានមន្ទីរទេសចរណ៍ខេត្ត បានបន្តថា ពិសេស ក្រោមការដឹកនាំ ពីសំណាក់ លោក ប៉េងពោធ៏សា អភិបាលខេត្ត ចំពោះការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរៀបរយសាធារណៈ គឺកងកម្លាំង និងគ្រប់ផ្នែកដែលពាក់ព័ន្ធ រក្សាបាននូវសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះទេ៕

ដោយ:ភក្ដី








No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages