ស្រុកស្វាយជ្រំ បានរៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកលើកទី១២ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា
(ស្វាយរៀង): នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលស្រុកស្វាយជ្រំ បានសហការជាមួយក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា ចុះជួយស្រុកស្វាយជ្រំ បានរៀបចំការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកលើកទី១២ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ ប្រារព្ធធ្វើឡើងនៅទីលានបាលើទាត់ឃុំស្វាយយា ស្រុកស្វាយជ្រំ ខែត្តស្វាយរៀង ដែលមានអ្នកចូលរួមយ៉ាងច្រើនកុះករ។
លោក ហែម សារិទ្ធ អភិបាលស្រុកស្វាយជ្រំ បានថ្លែងប្រាប់ប្រជាពលរដ្ឋទាំងអស់ ឱ្យចងចាំនូវខ្លឹមសារជាប្រវត្តិសាស្រ្តរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលខ្លឹមសារនេះ ពោរពេញទៅដោយអត្ថន័យ និងបានឆ្លុះបញ្ចាំងពីការតស៊ូ និងការលះបង់ប្រកបដោយគ្រោះថ្នាក់ និងស្នាដៃដ៏ត្រចះត្រចង់កើតចេញពីគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុប្រទេសជាតិ និងប្រជាជនកម្ពុជា។
លោកអភិបាលស្រុកស្វាយជ្រំ បានបន្តទៀតថា រយៈពេល ៤៦ឆ្នាំនេះ រដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននឹងកំពុងជួសជុលនូវស្លាកស្នាមដ៏សែនជូរចត់ និងឈឺចាប់បំផុតពីអតីតកាល ក៏ដូចជាបាននឹងកំពុងថែទាំ និងកសាងនូវសមិទ្ធយ៉ាងច្រើនសម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។
សូមបញ្ជាក់ផងដែរថា: ចំពោះការប្រកួតបាល់ទាត់មហាជនពានរង្វាន់រដ្ឋបាលស្រុកស្វាយជ្រំ មានក្រុមចូលរួមប្រកួតចំនួន ៨ក្រុម ដែលមកពីបណ្តាលឃុំនានានៅក្នុងស្រុក ចែកជា២ពូល ក្នុង១ពូល មាន៤ក្រុម។
ការប្រកួតបានប្រព្រឹត្តទៅរយៈ២ថ្ងៃគឺចាប់ពីថ្ងៃទី៦-៧ខែមករា ឆ្នាំ២០២៥ ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់មានដូចជា÷
+ក្រុមយុវជនស្វាយយា ក្រុម(១) ទទួលបានចំណាត់ថ្នាក់លេខ១ និងទទួលបានពាន១ មេដៃមាស១គ្រឿង និងថវិកា១,០០០,០០០រៀល។
ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមបាល់ទាត់យុវជនស្វាយជ្រំ ទទួលបានមេដាយប្រាក់១គ្រឿង និងថវិកា៨០០,០០០រៀល។
ចំណាត់ថ្នាក់លេខ៣ បានទៅក្រុមបាល់ទាត់យុវជនឫស្សីទទឹង ទទួលបានមេដៃសម្រឹត១គ្រឿង និថវិកា៥០០,០០០រៀល៕
ដោយ:ភក្ដី














No comments:
Post a Comment