លោកអភិបាលរងខេត្តស្វាយរៀងអញ្ជើញបើកវិញ្ញាសាប្រឡងវិញ្ញាបនប័ត្រធម្មវិន័យថ្នាក់
ត្រី ទោ ឯក សម័យប្រឡង ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥
ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ដែលជាសម័យប្រឡងធម្មវិន័យថ្នាក់ ត្រី ទោ ឯក លោក ញ៉ែម
សារី អភិបាលរងខេត្តតំណាង ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញបើកវិញ្ញាសាប្រឡង
ធម្មវិន័យ នៅមណ្ឌលប្រលងវត្តជម្ពូព្រឹក្សា ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ
ក្រុងស្វាយរៀង។
លោក ទីវ សុភា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តស្វាយរៀង បានឲ្យដឹងថាឆ្នាំសិក្សា២០២៥
នេះមានបេក្ខជនជាសមណ និងបេក្ខជន បានមកដាក់ពាក្យប្រលងសុំសិទ្ធិប្រឡងមានចំនួន៣៨៩អង្គអ្នក
ចែកចេញជាពីរមណ្ឌលប្រលង គឺមណ្ឌលវត្តជម្ពូព្រឹក្សា ក្រុងស្វាយរៀង
និងមណ្ឌលវត្តស្វាយជ្រំ ស្ថិតនៅស្រុកស្វាយជ្រំ ដែលមានវិញ្ញាសាប្រឡងចំនួន ៤ គឺ
១-ប្រជុំកងធម៌ ២-ពុទ្ធប្បវត្តិ ៣-ព្រះវិន័យ និង ៤-សាសនៈសុភាសិត។
ព្រះវិសុទ្ធញ្ញាណ មុំ សយ ព្រះមេគុណខេត្តស្វាយរៀង បានប្រគេនពរ និងជូនពរដល់សាមណៈសិស្ស
និងជាបេក្ខជនប្រឡងគ្រប់ព្រះអង្គ និងបេក្ខជនទាំងអស់ឱ្យទទួលបាននូវជោគជ័យក្នុងពេលប្រឡង។
លោក ញ៉ែម សារី អភិបាលរងខេត្ត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី
ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងតាមរយៈក្រសួងធម្មការ និងសាសនា បានដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ
វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ឱ្យរីកចំរើនឡើងនៅទូទាំងប្រទេស។
លោកអភិបាលរងខេត្ត ក៏បានផ្ដាំផ្ញើដល់បេក្ខជនទាំងអស់ត្រូវខិតខំឲ្យអស់ពីសមត្ថភាព
ដើម្បីប្រឡងឱ្យជាប់និងបន្តការសិក្សានៅភូមិសិក្សាជាបន្តបន្ទាប់ទៅមុខទៀត។ វណ្ណៈ
#ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia #ហ៊ុនសែន #HunSen #អភិវឌ្ឍន៍ #ខេត្តស្វាយរៀង #សាសនា









No comments:
Post a Comment