លោក ម៉ែន អេង អភិបាលរងខេត្ត ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅបឋមសិក្សាដូង និងលោកគ្រូទេព្យនៅមណ្ឌលសុខភាពដូង ស្រុករមាសហែក - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, February 12, 2025

លោក ម៉ែន អេង អភិបាលរងខេត្ត ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅបឋមសិក្សាដូង និងលោកគ្រូទេព្យនៅមណ្ឌលសុខភាពដូង ស្រុករមាសហែក

 


លោក ម៉ែន អេង អភិបាលរងខេត្ត ជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅបឋមសិក្សាដូង និងលោកគ្រូទេព្យនៅមណ្ឌលសុខភាពដូង ស្រុករមាសហែក


(ស្វាយរៀង): នៅព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ម៉ែន អេង អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូនៅបឋមសិក្សាដូង និងលោកគ្រូទេព្យនៅមណ្ឌលសុខភាពដូង ស្រុករមាសហែក ក៏មានការអញ្ជើញចូលរួមពី លោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈខេត្ត លោកនាយក-នាយករង បឋមសិក្សាដូង លោកប្រធានមណ្ឌលសុខភាពដូង លោក-លោកស្រីដែលជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យចូលរួមជាច្រើនរូបទៀត។


លោក ម៉ែន អេង បានមានប្រសាសន៍ថា ការអភិវឌ្ឍន៍សំណង់ទន់វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបណ្តុះស្មារតីរបស់ប្អូនៗ ក្មួយៗ សិស្សានុសិស្ស ដែលជាទំពាំងស្នងឫស្សីដែលមិនអាចខ្វះបាន និងជាចលកររុញច្រាននាវាប្រទេសឱ្យឈានដល់ចំណុចល្អប្រសើរ រីកចម្រើនលើគ្រប់វិស័យ ដែលជាការប្រកួតប្រជែងលើឆាកអន្តរជាតិផ្នែកសមត្ថភាព បច្ចេកវិទ្យា ចំណេះ ជំនាញ និងប្រភេទផ្សេងៗទៀត ហេតុនេះហើយតម្រូវឱ្យយុវជន យុវនារី សិស្សានុសិស្ស ត្រូវមានសុខភាពល្អ មានវិន័យ មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិបានច្រើនតទៅមុខ។ 


គួរកត់សម្គាល់បន្ថែមផងដែរថា អ្វីៗដែលបានមកសព្វថ្ងៃនេះ គឺដោយសារតែកត្តាសុខសន្តិភាពជាចម្បង មានសុខសន្តិភាព មានការអភិវឌ្ឍជានិរន្តរ៍ មានសុខសន្តិភាព បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស មានភាពសម្បូរសប្បាយរុងរឿង មានភាពជឿនលឿន គ្រប់ខ្នងផ្ទះមានម៉ូតូ មានឡាន ទំនើបៗ នៅក្នុងការធ្វើដំណើរទីជិត ទីឆ្ងាយ មានផ្ទះរស់នៅយ៉ាងស្រណុកសុខស្រួល មានអាហារហូបចុកគ្រប់គ្រាន់ និងរបស់របរប្រើប្រាស់មិនខ្វះឡើយ៕

ដោយ:ភក្ដី























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages