ឯកឧត្ដម ឡាំ ជា អញ្ជើញជាគណៈអធិបតី សិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, February 17, 2025

ឯកឧត្ដម ឡាំ ជា អញ្ជើញជាគណៈអធិបតី សិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា


 ឯកឧត្ដម ឡាំ ជា អញ្ជើញជាគណៈអធិបតី សិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា



(ស្វាយរៀង): នាព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ដម ឡាំ ជា រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានអញ្ជេីញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ម៉ែន វិបុល ប្ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត។ 


ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា ក្នុងក្របខណ្ឌយុទ្ធសាស្រ្ដ នៃការអភិវឌ្ឍនៅតំបន់ព្រំដែន ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ក្នុងការប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ បានបង្កភាពអនុគ្រោះ និងលក្ខណៈអំណោយផលយ៉ាងធំធេង ធ្វើឲ្យខេត្តស្វាយរៀង ធ្លាប់ជាខេត្តជាប់ព្រំដែនធម្មតាដែលមានសកម្មភាព សេដ្ឋកិច្ចតិចតួច ក្លាយជាខេត្តបោះជំហានឈានមុខមួយក្នុងកិច្ចការអភិវឌ្ឍន៍នៅតាមតំបន់ព្រំដែន តាមរយៈការបង្កើតឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅឆ្នាំ២០០៥ និងជាបន្ដបន្ទាប់មានការអភិវឌ្ឍវិនិយោគបង្កើតជារោងចក្រ សហគ្រាស សណ្ឋាគារ និង កាស៊ីណូជាច្រើនកន្លែង ធ្វើឲ្យតំបន់ព្រំដែន ដែលធ្លាប់តែស្ងប់ស្ងាត់ ក្លាយទៅជាទីប្រជុំជន មានការរីកចម្រើនយ៉ាងឆាប់រហ័ស និងឥតឈប់ឈរ ទាំងវិស័យសេដ្ឋកិច្ច សង្គម ពាណិជ្ជកម្ម និងទេសចរណ៍ ជាពិសេសការកសាង ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅតាមព្រំដែន ដែលជាសរសៃឈាមជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ។


ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្តពិតជាមានការជឿជាក់ថា តាមរយៈសិក្ខាសាលាផ្សព្វផ្សាយស្ដីពីកិច្ចការព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ដ៏មានសារៈសំខាន់នៅថ្ងៃនេះ នឹងពិតជាផ្ដល់នូវចំណេះដឹងថ្មីៗដែលនឹងជួយបង្កើនការយល់ដឹងបន្ថែមដល់មន្ត្រី នៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងកិច្ចការព្រំដែន ទាំងទិដ្ឋភាពច្បាប់ និងបច្ចេកទេសលើការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ហើយសង្ឃឹមថា អង្គ- សិក្ខាសាលានឹងបន្ដធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត ក្នុងគោលដៅបញ្ឈប់ឲ្យមានការចាញ់បោក ការឃោសនាញុះញង់ ពីក្រុមជនអគតិ ដែលតែងលើកយកបញ្ហាព្រំដែន មកវាយប្រហារ លើរាជរដ្ឋាភិបាលកម្ពុជា បន្ដទៅទៀត៕

ដោយ:ភក្តី






                                                                                                











No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages