ឯកឧត្ត ម ពេជ សោភ័ន ជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, February 19, 2025

ឯកឧត្ត ម ពេជ សោភ័ន ជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀង

 


ឯកឧត្ត ម ពេជ សោភ័ន ជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀង


(ស្វាយរៀង): នាព្រឹកថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលប្រជុំសាកលវិទ្យាល័យស្វាយរៀង ក្រោមអធិបតីភាពឯកឧត្ត ម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំការចាប់ផ្តេីមយុទ្ធនាការគាំទ្រសាលារៀនគោលដៅ គ.វ.អ ក្នុងខេត្តស្វាយរៀង ។


កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ឯកឧត្តមប្រតិភូអមឯកឧត្តមទេសរដ្ឋមន្ត្រី ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានផ្នែក ឯកឧត្តមដែលជាគ្រូបង្គោលប្រចាំតំបន់ លោកអភិបាលក្រុង/ស្រុកទាំង៨ ព្រមទាំងឯកឧត្តម លោកជំទាវ នាយក នាយិកា មាតា បិតា តំណាងអាណាព្យាបាលសរុបវត្តមានប្រមាណ៣០០នាក់។ 


មានប្រសាសន៍ស្វាគមន៍ទៅកាន់កិច្ចប្រជុំនេះឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្នុងនាមប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រមទាំង ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយសអញ្ជើញជាអធិបតី និងចូលរួមនៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់ នាឱកាសនេះ។ 


ឯកឧត្តម បន្តថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ដោយឡែកសម្រាប់ខេត្តស្វាយរៀង វិស័យអប់រំយុវជន និងកីឡាខេត្ត មានសាលាមត្តេយ្យគ្រប់ប្រភេទចំនួន ៤៨៩សាលា សាលាបឋមសិក្សាចំនួន  ២៦២សាលា អនុវិទ្យាល័យចំនួន ៥៣ និងវិទ្យាល័យចំនួន ២១សាលារៀន សាលាធនធាន ២សាលា ជំនាន់ថ្មី ២សាលា និងមធ្យមសិក្សាបច្ចេកទេស ១កន្លែង។ 


ឯកឧត្ត ម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានមានប្រសាសន៍អោយដឹងថា ដើម្បីអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំដែលជាអនុសាសន៍គន្លឹះរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងក្នុងឱកាសដែលសម្តេចអញ្ជើញមកបិទសន្និបាតបូកសរុបលទ្ធផលការងាអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣ និងលើកទិសដៅឆ្នាំសិក្សា២០២៣-២០២៤ មានអនុសាសន៍ ៤ចំណុច ដូចខាងក្រោម៖ 

១- ពង្រឹងនិងបង្កើនប្រសិទ្ធិភាពការគ្រប់គ្រងសាលារៀន។ 

២- រៀបចំសកម្មភាពបន្ថែមក្រៅម៉ោងសិក្សា

៣- ការយកចិត្តទុកដាក់លើសុខភាពសិក្សាកម្មវិធីអាហារូបត្ថម្ភដល់កុមារ។ 

៤- ជំរុញការលើកទឹកចិត្តការចូលរួមរបស់សហគមន៍។ ទន្ទឹមនេះ សាលារៀនដែលក្រសួងអប់រំ យុវជន និងកីឡា ចុះពិនិត្យ និងវាយតម្លៃជាសាលារៀនគោលដៅ (គ.វ.អ ) ចំនួន ៨សាលាដែលស្ថិតនៅ ៦ឃុំ និង ២សង្កាត់ ក្នុងនោះក្រុងស្វាយរៀង ២សាលានិងស្រុកស្វាយជ្រំ ៦សាលា៕

ដោយ:ភក្ដី












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages