ការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាព ខេត្តស្វាយរៀង របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, February 21, 2025

ការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាព ខេត្តស្វាយរៀង របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល


ការជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាព ខេត្តស្វាយរៀង របស់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល


(ស្វាយរៀង): នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំ រោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្ត បានអញ្ជើញអមដំណើរ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញពិនិត្យការងារជំរុញការអនុវត្តផែនការឆ្នាំ២០២៥ លើការងារជំរុញបង្កើនការថែទាំសុខភាពបឋម និងការកែលម្អគុណភាពសេវានៅតាមមូលដ្ឋានសុខាភិបាល ជុំទី២ នៅតាមមណ្ឌលសុខភាពក្នុងខេត្តស្វាយរៀង។


ការចុះត្រួតពិនិត្យនេះផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនរួមមាន៖

១) ការជំរុញបង្កើនការថែទាំសុខភាពបឋម (PHC-BIF) នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ និងនៅក្នុងសហគមន៍

២) ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថានក្នុង និងជុំវិញមណ្ឌលសុខភាព

៣) ការលើកកម្ពស់គុណភាព សុវត្ថិភាពអ្នកជំងឺ 

៤) ការធ្វើបដិសណ្ឋារកិច្ចក្នុងការផ្តល់សេវាថែទាំដល់អ្នកជំងឺ

៥) ការគ្រប់គ្រង និងការអភិវឌ្ឍន៍ធនធានមនុស្ស

៦) ការបណ្តុះបណ្តាលបន្ថែមលើបច្ចេកទេស និងប្រព័ន្ធឌីជីថល

៧) ការគ្រប់គ្រងឱសថ និងសម្ភារៈបរិក្ខារ 

៨) ការបំពេញការងារ និងប្រចាំការ ២៤ម៉ោង/២៤ម៉ោង ៧ថ្ងៃ/សប្ដាហ៍

៩) ការធ្វេីអនាម័យពេលផ្ដល់សេវា ក្រោយផ្ដល់សេវា និងទីតាំងផ្ដល់សេវា។


ចំពោះការចការចុះពិនិត្យនេះរួមមាន៖

១.មណ្ឌលសុខភាព បាវិត

២.មណ្ឌុលសុខភាពសំបួរ

៣.មណ្ឌលសុខភាពជ្រៃធំ 

៤.មណ្ឌលសុខភាពស្វាយរំពារ

៥.មណ្ឌលសុខភាពគគីរសោម៕

ដោយ:ភក្ដី















No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages