ពិធីបេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ "ផ្លូវជាតិគ្មានសំរាមប្លាស្ទិក"
(ស្វាយរៀង): នៅថ្ងៃអង្គារ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធី បេីកយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ "ផ្លូវជាតិគ្មានសំរាមប្លាស្ទិក" ស្ថិតនៅបរិវេណសាលាឃុំក្រោលគោ ស្រុកស្វាយជ្រំ។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ថា យុទ្ធនាការសំអាតផ្លូវជាតិ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងចូលរួមចំណែក លើកកម្ពស់សោភ័ណភាព ស្រុក/ក្រុង និងទីប្រជុំជននៅតាមបណ្តាផ្លូវជាតិលេខ១ ឲ្យកាន់តែស្រស់ស្អាត មានអនាម័យ ខ្យល់អាកាសស្អាត និងសណ្តាប់ធ្នាប់ល្អ ប្រកបដោយភាពទាក់ទាញ ការស់នៅប្រកបដោយផាសុខភាព និងការទាក់ទាញអ្នកវិនិយោគ និងអ្នកទេសចរណ៍មកប្រទេសកម្ពុជាកាន់តែច្រើនឡើង។
ទន្ទឹមនេះឯកឧត្តមបានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ ទាំងវិស័យសាធារណៈ និងឯកជន រដ្ឋបាលក្រុង/ស្រុក ឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវរៀបចំសកម្មភាពចុះសំអាតផ្លូវជាតិ នៅតាមមូលដ្ឋានរៀងៗខ្លួន និងសំណូមពរដល់បងប្អូនកម្មក កម្មការិនី និងប្រជាពលរដ្ឋទាំងអស់ សូមកុំបោះចោលសម្រាមនៅតាមដងផ្លូវ ពាសវាលពាសកាលពេលកំពុងធ្វេីដំណេីរ។
បន្ទាប់ពីមានប្រសាសន៍បេីកយុទ្ធនាការនេះ ឯកឧត្តមអភិបាល អភិបាលរងខេត្ត លោកប្រធាន អនុប្រធាន និងមន្ត្រីនៃមន្ទីរបរិស្ថាន ខេត្ត លោកអភិបាល និងគណៈអភិបាលស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ អាជ្ញាធរ មូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ និងសិស្សានុសិស្ស បានធ្វេីការរេីសសម្រាម ដេីម្បីសម្អាតនៅតាមដងផ្លូវជាតិលេខ១ក្នុងទីប្រជុំជនផ្សារក្រោលគោ និងតាមបណ្តោយផ្លូវជាតិក្នុងស្រុកស្វាយជ្រំ និងនៅតាមបណ្តោយផ្លូវជាតិក្នុងក្រុងស្វាយរៀងក៏មានការចូលរួមពីសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ព្រមទាំងអាជ្ញាធពាក់ព័ន្ធ វវិស័យឯកជនចូលរួមសម្អាតផងដែរ៕
ដោយ:ភក្ដី
No comments:
Post a Comment