ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីកសាងមហាចេតិយ និងសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំស្វាយរំពារ ស្រុកស្វាយទាប - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, February 27, 2025

ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីកសាងមហាចេតិយ និងសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំស្វាយរំពារ ស្រុកស្វាយទាប

ឯកឧត្តមនាយឧត្តមសេនីយ៍សៅ សុខាអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីកសាងមហាចេតិយ និងសួរសុខទុក្ខសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំស្វាយរំពារ ស្រុកស្វាយទាប

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយទាប កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះបានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីកសាងមហាចេតី ស្ថិតនៅក្នុងភូមិ ស្វាយធំ ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ឯកឧត្តម សៅ សុខា បានមានប្រសាសន៍ថា ការកសាងមហាចេតិយនេះគឺដើម្បីទុកតម្កល់អដ្ឋិធាតុ ក្រុមគ្រួសារនិងអដ្ឋិធាតុបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋាននេះហើយពុំមានលទ្ធភាពកសាង ក៏ ដូចជាសមិទ្ធផលរួមរបស់បងប្អូនផងដែរ ហើយដែលត្រូវចំណាយកសាងអស់ថវិកាចំនួន ១៧០០០០ដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា ក៏បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី និងលោកជំទា វជូនចំពោះបងប្អូនប្រជាពលរដ្ឋនៅទីនោះក្នុងក្តីនឹករលឹក។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំណត់យកវិស័យអាទិភាពជាគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឲ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍឈានឡើងឆាប់រហ័ស។ ជាមួយគ្នានោះឯកឧត្តមក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាពឱ្យបានល្អរស់នៅមានអនាម័យ ត្រូវសំអាតឲ្យមានបរិស្ថានល្អទាំងនៅក្នុងភូមិស្ថាន ទាំងនៅតាមផ្លូវសាធារណៈ និងចៀសវាងការដុតសម្រាម ឬគល់ជញ្រ្ជាំងនៅតាមវាលស្រែ ដែលបង្កនៅគ្រោះអគ្គីភ័យរាលដាលឆេះផ្ទះ និងបំផ្លាញទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត។ ទន្ទឹមនេះត្រូវខិតខំកសាងវិស័យកសិកម្មដាំដំណាំរួមផ្សំគ្រប់ប្រភេទរួមទាំងការចិញ្ចឹមសត្វនៅតាមគ្រួសារនិងក្នុងសហគមន៍ដើម្បីប្រែក្លាយភូមិ ឃុំ ស្រុកស្វាយទាប នេះជាភូមិឃុំស្រុកគំរូបពិតប្រាកដ។

ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុបម្រើការងារត្រូវមកសុំចុះឈ្មោះបម្រើការងារនៅតាមភូមិ ឃុំដែលកំពុងរស់នៅដើម្បីមានការងារធ្វើនៅតាមរោងចក្រនានាក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលទើបបង្កើតថ្មីនិងកំពុងតែខ្វះខាតកម្មករចូលធ្វើការ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ជួយអប់រំកូនចៅឲ្យនៅឆ្ងាយពីគ្រឿងញៀន។

អាជ្ញាធររដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ចភូមិឃុំ ត្រូវចាត់វិធានការបង្ក្រាបក្មេងទំនើងនិងលេងល្បែង ស៊ីសង គ្រប់ប្រភេទដើម្បីធ្វើយ៉ាងណាឲ្យភូមិឃុំរបស់យើងមានសុវត្ថិភាពល្អ។ វណ្ណៈ


No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages