ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញជាចែកអំណោយជូនប្រជាពលរដ្ឋដែលងាយរងហានិភ័យ ចំនួន៥ភូមិ ក្នុងឃុំអង្គប្រស្រែស្រុករមាសហែក​ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, February 2, 2025

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញជាចែកអំណោយជូនប្រជាពលរដ្ឋដែលងាយរងហានិភ័យ ចំនួន៥ភូមិ ក្នុងឃុំអង្គប្រស្រែស្រុករមាសហែក​

ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង អញ្ជើញជាចែកអំណោយជូនប្រជាពលរដ្ឋដែលងាយរងហានិភ័យ ចំនួន៥ភូមិ ក្នុងឃុំអង្គប្រស្រែស្រុករមាសហែក​ 


នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋដែលងាយរងហានិភ័យ ចំនួន៥ភូមិ ស្មើនឹង ១៥០គ្រួសារ ក្នុងឃុំអង្គប្រស្រែស្រុករមាសហែក​ ដែលប្រព្រឹត្តទៅនៅទីធ្លារវត្តត្រពាំងធំ។ 

ពិធីនេះក៏មានការអញ្ជេីញចូលរួម អមដំណើរដោយ លោក ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុករមាសហែក លោកប្រធានមន្ទីរដែលពាក់ព័ន្ធ មន្ត្រីរាជការថ្នាក់ខេត្ត ស្រុក ឃុំ ភូមិ សប្បុរសជន ជាច្រើននាក់ផងដែរ។

អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋ ចំនួន១៥០គ្រួសារ​ ក្នុងមួយគ្រួសារ​ទទួល​បាន អង្ករ ២៥ គីឡូក្រាម​ ,មី១កេះ​ ,ទឹកត្រី១យួរ, ទឹកស៊ីអុីវ១យួរ​, ក្រម៉ា១​ ,សារ៉ុង១​ និងថវិកា៧០.០០០រៀល

សូមជម្រាមជូនថា អំណោយដែលបានចែកជូនប្រជាពលរដ្ឋនៅថ្ងៃនេះគិតជាថវិកាសរុបចំនួន​  ៦០,៨៦០,០០០រៀល​ ៕























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages