វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត
(ស្វាយរៀង): នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឡុង យ៉េស អនុរដ្ឋលេខាធិការក្រសួងការបរទេស ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស និង ឯកឧត្តម ម៉ែន អេង អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់ច្រកម្ទេស អញ្ជើញជាធិបតីក្នុងពិធី វេទិកាសាធារណៈរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ក៏មានការអញ្ជើញចូលរួមពី:ក្រុមការងារថ្នាក់ជាតិ លោកចៅសង្កាត់ច្រកម្ទេស ក្រុមប្រឹក្សាសង្កាត់ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន៨០នាក់។
នៅក្នុងការបើកវេទិកាសាធារណៈនេះផងដែរឯកឧត្តម ឡុង យ៉េស មានប្រសាសន៍លើកឡើងថា: នេះដោយសារតែការគ្រប់គ្រង ដោយសារតែភាពឈ្លាសវៃ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលរបស់យើងក្នុងអាណត្តិទី៧នេះ ដែលជាកត្តាធ្វើឱ្យមានសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជាយ៉ាងពេញលេញ ទើបធ្វើឱ្យមានវត្តមានរបស់បងប្អូនទាំងអស់គ្នាបានអង្គុយជួបជុំគ្នានៅកន្លែងតែមួយ ពិភាក្សារឿងទុក្ខកង្វល់ បញ្ហាផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបញ្ហាទូទៅក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត។
ឯកឧត្តម ឡុង យ៉េស បានបើកអោយមានការ លើកឡើងសំណូមពរ ទុក្ខលំបាកពីបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនៅក្នុងកម្មវិធីនោះ នឹងដោះស្រាយជូនរាល់បញ្ហារបស់បងប្អូនប្រជាពលរដ្ឋ។
ទទឹមនឹងនេះឯកឧត្តម ម៉ែន អេង ស្នើសូមឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ច្រកម្ទេស ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង សូមជួយផ្សព្វផ្សាយអំពីការជ្រើសរើសកម្មករ កម្មការិនី ដែលរោងចក្រមួយចំនួនកំពុងតែមានតម្រូវការកម្លាំងពលកម្ម ដែលជាភាពងាយស្រួលដល់ប្រជាពលរដ្ឋរបស់យើងនៅក្នុងខេត្ត ពុំចាំបាច់ធ្វើការចំណាកស្រុកទៅក្រៅប្រទេស ព្រោះប្រាក់អប្បបរិមារបស់យើងក៏បានខ្ពស់ដែរ គឺរហូតទៅដល់ ប្រាក់ឈ្នួលអប្បបរមា ២០៨ដុល្លារក្នុងមួយខែ។
ឯកឧត្តម ម៉ែន អេង ក៏បានសំណូមពរដលើបងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងវេទិកាសាធារណៈនេះជួយផ្សព្វផ្សាយបន្ថែមទៀតអំពី ការជ្រើសរើសឱ្យចូលរៀន មុខវិជ្ជាជំនាញ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ដោយមិនមានការបង់ប្រាក់ ជាពិសេសទៅរៀនបានកន្លែងស្នាក់នៅ និងបានថវិកាឧបត្ថម្ភប្រចាំខែមកវិញទៀត៕
ដោយ:ភក្ដី
No comments:
Post a Comment