មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀង ខិតខំពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, March 27, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀង ខិតខំពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ជំរុញឱ្យមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀង ខិតខំពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍

 ឯកឧត្តម ឡុងសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការជំរុញឲ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀង ត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនក្នុងការចុះយកព័ត៌មាន និងផលិតព័ត៌មានឱ្យមានគុណភាពដើម្បីបញ្ជូនផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍ថ្មីៗជូនថ្នាក់ដឹកនាំ បានដឹងនិងពាំនាំព័ត៍មានថ្មីៗជូនបងប្អូនប្រជាពលរដ្ឋបាន ស្ដាប់ បានឃើញ និងយល់ជ្រួតជ្រាប ពីការអភិវឌ្ឍប្រទេសជាតិនិងការរីកចម្រើនវិស័យនានារបស់ខេត្តស្វាយរៀង ពេលបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 ការជំរុញលើកឡើងនេះក្នុងពេលដែល ឯកឧត្តមអនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារត្រីមាសទីមួយ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៍មានខេត្ត។

 ឯកឧត្តម ឡុង សេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងព័ត៌មាន បានបញ្ជាក់ថាវិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការនាំព័ត៌មានពិតពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងពាំនាំព័ត៍មានពីកម្មវិធីនយោបាយនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋបានដឹងដែលមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងលឿនឆាប់រហ័សតាមខ្លឹមសារ (ប្លែក លឿន ទុកចិត្តបាន ពេលណា ទីណា ក៏ទទួលបាន ) ។

 ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការចុះយកព័ត៌មានផលិតព័ត៌មានរបស់មន្ទីរព័ត៌មានខេត្ត ដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ កន្លងមកអំពីការរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តស្វាយរៀង។

ឯកឧត្តម ឡុង សេង ក៏បានធ្វើការផ្តាំផ្ញើដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវបន្តចុះយកព័ត៌មានអំពីសកម្មភាពថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក ពិសេសសកម្មភាពត្រៀមរៀបចំសង្ក្រាន្តស្វាយរៀង ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅពេលខាងមុខនេះនៅតាមទីប្រជុំជនក្រុងស្វាយរៀង និងតាមវត្តអារាម សាលារៀនទីលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋប្រនានាដោយត្រូវឆ្លុះបញ្ចាំងពីលក្ខណៈប្រពៃណី ទំនៀមទម្លាប់ ខ្មែរនៅតាមកន្លែងស្រុកភូមិនានា និងបង្ហាញពីការកែលម្អសោភ័ណភាពការរៀបចំបរិស្ថានជុំវិញផ្ទះ និងនៅតាមទីសាធារណៈនានាជាដើម។

 ទន្ទឹមនេះមន្ត្រីក្នុងមន្ទីរទាំងអស់ត្រូវមានការសាមគ្គី សហការគ្នាល្អក្នុងការអនុវត្តការងារដែលក្រសួងព័ត៌មានបានដាក់ចេញដើម្បីសម្រេចបានតាមទិសដៅការងារក្នុងឆ្នាំ២០២៥ នេះឲ្យទទួលបានជោគជ័យ។ វណ្ណៈ













No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages