និយ័តករធានារ៉ាប់រងកម្ពុជាបើកសិក្ខាសាលាផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍នៃផលិតផលធានារ៉ាប់រងអាយុជីវិតនៅខេត្តស្វាយរៀង
(ស្វាយរៀង)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ច.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី "អត្ថប្រយោជន៍នៃផលិតផល ធានារ៉ាប់រងអាយុជីវិត” ដែលប្រព្រឹត្តទៅសាលប្រជុំសណ្ឋាគារទន្លេវ៉ៃគោ ខេត្តស្វាយរៀង នារសៀលថ្ងៃទី៣ ខែមីនាឆ្នាំ ២០២៥។
សិក្ខាសាលានេះមានការចូលរួមជាគណៈធិបតីពី លោក សុខ រស់ អភិបាលរងអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាលខេត្តស្វាយរៀង និងលោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ តំណាងលោក ប៊ូ ច័ន្ទគីរូ អគ្គនាយកនៃ ន.ច.ក. ព្រមទាំងមានការចូលរួមពីលោក លោកស្រី គ្រឹះស្ថានឯកជនជាច្រើននាក់ទៀត។
បានថ្លែងថា គោលបំណងនៃសិក្ខាសាលា គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពីក្របខណ្ឌគោល-នយោបាយសម្រាប់អភិវឌ្ឍន៍វិស័យធានារ៉ាប់រង, ទិដ្ឋភាពទីផ្សារធានារ៉ាប់រង, អត្ថប្រយោជន៍របស់ផលិតផល ធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួលនិងដោះស្រាយបណ្តឹងធានារ៉ាប់រង ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជននៅក្នុងខេត្តស្វាយរៀង ក៏ដូចជាតួនាទី និងភារកិច្ចរបស់ ន.ច.ក. ក្នុងការការពារផល ប្រយោជន៍ និងបង្កើនទំនុកចិត្តដល់សាធារណជនលើការប្រើប្រាស់សេវាធានារ៉ាប់រង។
លោក ទូច ម៉េងឡេង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ បានមានប្រសាសន៍ថា សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងគាំទ្រលើផលិតផលធានារ៉ាប់រងអាយុជីវិតមាន កាលកំណត់ ដែលជាផលិតផលផ្តល់នូវអត្ថប្រយោជន៍ក្នុងការការពារកម្ចី និង ការការពារលើជំងឺធ្ងន់ធ្ងរ។ បន្ថែមពីនេះ សិក្ខាកាមបានបង្ហាញចំណាប់អារម្មណ៍លើតួនាទីរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការគ្រប់ គ្រងប្រតិបត្តិករធានារ៉ាប់រង និងការការពារផលប្រយោជន៍របស់សាធារណជនដែលប្រើប្រាស់សេវាធានា រ៉ាប់រង។
សូមបញ្ជាក់ថា សិក្ខាកាមទាំងអស់បានចូលរួមសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ន.ធ.ក. និង បានគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រើប្រាស់នៅសេវាធានារ៉ាប់រងអាយុជីវិត និងនីតិវិធីនៃការទទួល និង ដោះស្រាយបណ្តឹងធានារ៉ាប់រង ព្រមទាំងឆ្លើយតបឱ្យបានសមស្របទៅនឹងហានិភ័យដែលបណ្តាលឱ្យប៉ះពាល់ ដល់បន្ទុកហិរញ្ញវត្ថុនៅពេលដែលមានបញ្ហាសុខភាព ពិការភាពទាំងស្រុង ឬបាត់បង់អាយុជីវិត៕
ដោយ:ភក្ដី

















No comments:
Post a Comment