ពិធីប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការលេខ០០៥ ល.ប.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងវិធានការសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Tuesday, April 8, 2025

ពិធីប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការលេខ០០៥ ល.ប.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងវិធានការសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


 

ពិធីប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការលេខ០០៥ ល.ប.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងវិធានការសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង


(ស្វាយរៀង): នៅព្រឹកថ្ងៃអង្គារ ទី០៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិ  តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជេីញជាអធិបតីក្នុងពិធីប្រជុំផ្សព្វផ្សាយលិខិតបង្គាប់ការលេខ០០៥ ល.ប.ក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីការពង្រឹងវិធានការសន្តិសុខ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង ដែលបានរបចំឡេីងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។ 


ពិធីនេះមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកអនុប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន លោកអនុប្រធាននាយកដ្ឋានចារកម្ម លោកអនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង លោកអនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោក លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរងនគរបាលខេត្ត លោក លោកស្រីនាយការិយាល័យ លោកអភិបាល នៃគណៈអភិបាលក្រុង/ស្រុក លោកអនុប្រធានមន្ទីរព័ត៌មាន លោកអធិការនគរបាលក្រុង/ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនទាំង០២ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោកមេបញ្ជាការផ្នែកសឹករងក្រុង/ស្រុក លោកមេបញ្ជាការវរ:យោធាការពារព្រំដែន លោកនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន និងលោក លោកស្រីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ ជាច្រើនរូបទៀត៕

ដោយ:ភក្ដី













No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages