សមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែប្រវែង៩៥០ម៉ែត្រ នៅក្រុងបាវិត ផ្ដល់គុណប្រយោជន៍ដល់ពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Sunday, July 13, 2025

សមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែប្រវែង៩៥០ម៉ែត្រ នៅក្រុងបាវិត ផ្ដល់គុណប្រយោជន៍ដល់ពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល


 

សមិទ្ធផលថ្មីផ្លូវបេតុងមួយខ្សែប្រវែង៩៥០ម៉ែត្រ នៅក្រុងបាវិត ផ្ដល់គុណប្រយោជន៍ដល់ពលរដ្ឋធ្វើដំណើរកាន់តែងាយស្រួល


(ស្វាយរៀង)៖ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានឲ្យដឹងនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ថា រដ្ឋបាលក្រុងបាវិត បានធ្វើការជួសជុលស្ថាបនា សាងសង់ផ្លូវថ្មមិចមួយខ្សែប្រវែង ៩៥០ម៉ែត្រ ទទឹង ៨ម៉ែត្រ ជាប្រភេទផ្លូវបេតុង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ចាប់ពីចំណុចចុងផ្លូវបេតុង (ផ្លូវមុខវរៈព្រំដែន) រហូតដល់វត្តបុព្វារាម(វត្តព្រៃយាយ) ដោយមានការចូលរួមគាំទ្រឧបត្ថម្ភថវិការពីក្រុមហ៊ុនដីញូវីនេទៀន (THE NEW VENETIAN RESORT CO.LTD) និងសប្បុរសជននានាក្នុងក្រុងបាវិត ។


ជាមួយគ្នានេះ លោកអភិបាលក្រុងបាវិតបានថ្លែងអរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមបណ្តោយផ្លូវ១ខ្សែនេះ បានចូលរួមសហការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដែលធ្វើឲ្យការស្ថាបនាផ្លូវបានប្រព្រឹត្តិទៅដោយរលូនពុំមានការរាំងផ្ទះអ្វីនោះទេ។


បន្ថែមលើសពីនេះ លោកអភិបាលក្រុងឱ្យដឹងទៀតថា ក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងលោកប៉េង ពោធិ៍សាអភិបាលខេត្ត បានជំរុញការងារកសាងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាស្រុក ក្រុង នានាក្នុងខេត្តស្វាយរៀង ជាពិសេសក្រុងបាវិតដោយមានទាំងគម្រោងស្ថាបនារបស់រាជរដ្ឋាភិបាល និងសប្បុរសជនចូលរួមយ៉ាងច្រើន ក្នុងការរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានក្រុងបាវិតឲ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។


លោកបានបន្ថែមថា កំណាត់ផ្លូវមួយនេះជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹងការសំណូមពររបស់ប្រជាពលរដ្ឋ ក្នុងការបម្រើឱ្យចរាចរណ៍ដឹកជញ្ជូនកសិផល និងការផ្លាស់ប្ដូរសេដ្ឋកិច្ចលើគ្រប់វិស័យឱ្យកាន់តែរីកចម្រើនសំដៅដល់ការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ឈានទៅរកការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានក្រុងបាវិតបានមួយកម្រិតបន្ថែមទៀតផងដែរ។


លោកអភិបាលក្រុងបាវិតបានសំណូមពរដល់ពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះ ត្រូវចូលរួមថែរក្សាឱ្យបានគង់វង្សទុកសម្រាប់កូនចៅ ជំនាន់ក្រោយ និងទុកជាសម្បត្តិរួម ក្នុងគោលបំណងតែមួយគត់ គឺចង់បានផ្លូវធំ ល្អ ស្អាត ងាយស្រួលធ្វើដំណើរដល់ប្រជាពលរដ្ឋ ជាពិសេសគឺត្រូវចេះជួយថែរក្សាផ្លូវទាំងអស់គ្នា៕

ដោយ:ភក្ដី












No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages