មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឲ្យមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀងខិតខំពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Friday, July 4, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឲ្យមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀងខិតខំពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍


មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញឲ្យមន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀងខិតខំពង្រឹងសមត្ថភាពក្នុងការផលិតព័ត៌មានដើម្បីផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍។


ឯកឧត្តម ឡុងសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានធ្វើការជំរុញឲ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្តស្វាយរៀងត្រូវខិតខំពង្រឹងសមត្ថភាពខ្លួនក្នុងការចុះយកព័ត៌មាននិងផលិតព័ត៌មានឲ្យមានគុណភាពដើម្បីបញ្ជូនផ្សព្វផ្សាយឲ្យបានល្អមានលក្ខណៈរហ័សទាន់សភាពការណ៍ថ្មីៗជូនថ្នាក់ដឹកនាំ បានដឹងនិងពាំនាំព័ត៍មានថ្មីៗជូនបងប្អូនប្រជាពលរដ្ឋបាន ស្ដាប់ បានឃើញ និងយល់ជ្រួតជ្រាប ពីការអភិវឌ្ឍប្រទេសជាតិនិងការរីកចម្រើនវិស័យនានារបស់ខេត្តស្វាយរៀង ពេលបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃ កម្ពុជា។

ការជំរុញលើកឡើងនេះក្នុងពេលដែលឯកឧត្តមរដ្ឋលេខាធិការបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារឆមាសទីមួយ និងលើកទិសដៅអនុវត្តបន្តឆ្នាំ2025 របស់មន្ទីរព័ត៌មានខេត្តស្វាយរៀងកាលពីថ្ងៃទី 04ខែកក្កដាឆ្នាំ 2025 នៅមន្ទីរព័ត៍មានខេត្ត។

ឯកឧត្តម ឡុង សេង ក្នុងនាមថ្នាក់ដឹកនាំក្រសួងព័ត៌មានបានបញ្ជាក់ថាវិស័យព័ត៌មានមានសារៈសំខាន់ណាស់ក្នុងការនាំព័ត៌មានពិតពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនិងពាំនាំព័ត៍មានពីកម្មវិធីនយោបាយនិងការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលទៅដល់ប្រជាពលរដ្ឋបានដឹងដែលមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយនិងលឿនឆាប់រហ័សតាមខ្លឹមសារ (" ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវ: ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន " ) ។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មានបានធ្វើការវាយតម្លៃខ្ពស់ចំពោះការចុះយកព័ត៌មានផលិតព័ត៌មានរបស់មន្ទីរព័ត៍មានខេត្តដើម្បីផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ កន្លងមកអំពីការរីកចម្រើន និងអភិវឌ្ឍន៍របស់ខេត្តស្វាយរៀង និងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលបង្កនាំមកនូវអសន្តិសុខសង្គម។ 

ឯកឧត្តម ឡុងសេង ក៏បានធ្វើការ ផ្តាំផ្ញើដល់មន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ត្រូវបន្តចុះយកព័ត៌មានអំពីសកម្មភាពថ្នាក់ដឹកនាំខេត្ត/ ក្រុង/ ស្រុកពិសេសសកម្មភាពត្រៀមរៀប ផែនការអនុវត្តរនៅពេលខាងមុខនេះឲ្យបានល្អប្រសើរ។

ទន្ទឹមនេះមន្ត្រីក្នុងមន្ទីរទាំងអស់ត្រូវមានការសាមគ្គី សហការគ្នាល្អក្នុងការអនុវត្តការងារដែលក្រសួងព័ត៌មានបានដាក់ចេញដើម្បីសម្រេចបានតាមទិសដៅការងារក្នុងឆ្នាំ 2025 នេះឲ្យទទួលបានជោគជ័យ។ វណ្ណៈ






























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages