សិក្ខាសាលាបណ្ដុះបណ្ដាលដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ស្រុក ក្រុង ឃុំ សង្កាត់ ស្ដីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងសហគមន៍ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, August 21, 2025

សិក្ខាសាលាបណ្ដុះបណ្ដាលដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ស្រុក ក្រុង ឃុំ សង្កាត់ ស្ដីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងសហគមន៍


 សិក្ខាសាលាបណ្ដុះបណ្ដាលដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ស្រុក ក្រុង ឃុំ សង្កាត់ ស្ដីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅក្នុងសហគមន៍


(ស្វាយរៀង): រសៀលថ្ងៃពុធ ទី២០ ខែ សីហា ឆ្នាំ២០២៥ មន្ទីរសុខាភិបាលបានរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ស្រុក ក្រុង ឃុំ សង្កាត់ ស្ដីពីការឆ្លើយតបនឹងមេរោគអេសដស៍ និងជំងៃអេដស៍នៅក្នុងសហគមន៍ ក្រោមអធិបតីភាព ឯកឧត្តម ញ៉ែម សារី អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ 


ដោយមានការអញ្ជើញចូលរួមជាអធិបតីពី លោកវេជ្ជបណ្ឌិត ហួត សេរីរដ្ឋ ប្រធាននាយកដ្ឋានទំនាក់ទំនង និងចលនាប្រភពធនធាននៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោក បណ្ឌិត ណារិន ពិសិដ្ឋ អនុប្រធាននាយកដ្ឋាន នៃ អាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ លោកវេជ្ជបណ្ឌិត ថោង អ៊ុំសុធា អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកស្រី សំ ថាវី អភិបាលរងស្រុកចន្រ្ទា និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអភិបាលរង ក្រុង ស្រុក ទាំង៨ លោក លោកស្រី មេឃុំ ចៅសង្កាត់ ទាំង៨០ ឃុំ សង្កាត់ លោកស្រីជា អកនក ទាំង៨០ឃុំ សង្កាត់ សរុប១៨០នាក់។ 


សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណង៖

-ផ្តល់ពត៍មានពីមេរោគអេដស៍និងជំងឺអេដស៍ ស្ថានភាពរាលដាលនិងការឆ្លើយតបនៅក្នុងប្រទេសកម្ពុជា

-ផ្សព្វផ្សាយពីគោលនយោបាយជាតិបញ្ចប់អេដស៍និងចីរភាពកម្មវិធីអេដស៍ ២០២៣-២០២៨ របស់

រាជរដ្ឋាភិបាល

-ផ្សព្វផ្សាយ គោលការណ៍ណែនាំពីការដាក់បញ្ចូលសកម្មភាពការឆ្លើយតបនឹងមេរោគអេដស៍និង

ជំងឺអេដស៍ ក្នុងផែនការអភិវឌ្ឍន៍ ឃុំ សង្កាត់ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល៕

ដោយ:ភក្តី




























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages