ក្រុមការងារសម្របសម្រួលទទួលពលករដែលត្រឡប់មកពីប្រទេសថៃទៅខេត្តស្វាយរៀង នារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ បានរៀបចំ ចំណីអាហារ ភេសជ្ជៈ និងរថយន្ត ២គ្រឿង របស់រដ្ឋបាលខេត្ត ដើម្បីដឹកជញ្ជូនបងប្អូនពលករខ្មែរ ចំនួន ២៦នាក់ ស្រី ១២នាក់ ចូលតាមច្រកទ្វារព្រំដែនអន្តរជាតិដូចជា ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រឡប់ទៅលំនៅដ្ឋានវិញ។
ក្នុងនោះដែរបងប្អូនពលករដែលបានវិលត្រឡប់មកពីប្រទេសថៃ ចូលតាម៖
-ច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង សរុបប្រមាណជា ៣០,៨៨៦នាក់ ស្រី ១២,៦៩៧នាក់ ដោយឡែកខេត្តស្វាយរៀង មានពលករសរុបចំនួន ២៥នាក់ ស្រី ១២នាក់
-តាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន សរុបប្រមាណ ១,៨៧៣នាក់ ស្រី ៦៧៤នាក់ ក្នុងនោះខេត្តស្វាយរៀង ១នាក់
-និងតាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សរុបប្រមាណ ៣៨៣នាក់ ស្រី ១៧៤នាក់ ខេត្តស្វាយរៀង ០នាក់។
ក្រុមការងារបានដឹកជញ្ជូនបងប្អូនពលករខ្មែរ ចំនួន ២៦នាក់ ស្រី ១២នាក់ ទៅដល់លំនៅដ្ឋានពួកគាត់វិញនៅខេត្តស្វាយរៀង មានដូចជា ស្រុករមាសហែក ១១នាក់ ស្រី ៥នាក់, ស្រុកកំពង់រោទិ៍ ចំនួន ០៤នាក់ ស្រី ០១នាក់, ស្រុកស្វាយជ្រំ ចំនួន ០២នាក់ ស្រី ០១ នាក់, ស្រុករំដួល ០៤នាក់ ស្រី ០៣នាក់, ស្រុកចន្ទ្រា ០២នាក់ ស្រី ០១នាក់, ស្រុកស្វាយទាប ០២នាក់ ស្រី ០១នាក់ នៅវេលាម៉ោង ០២:១០ នាទី រំលងអាធ្រាត ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ ប្រកបដោយសុវត្ថិភាព។
📢 បងប្អូនពលករខ្មែរយើងដែលត្រឡប់ពីប្រទេសថៃតាមច្រកបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ដែលត្រូវទៅខេត្តស្វាយរៀង សូមទំនាក់ទំនង 📞📲 #071 968 6805 , 010 801 584 , 069 328 600 , 088 922 7007
#អរគុណសន្តិភាព🇰🇭🙏🏻











No comments:
Post a Comment