មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តបានជំរុញឲ្យម្ចាស់សហគ្រាស សិប្បកម្មខិតខំផលិតនូវផលិតផលរបស់ខ្លួនឲ្យមានគុណភាពល្អ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Wednesday, August 13, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តបានជំរុញឲ្យម្ចាស់សហគ្រាស សិប្បកម្មខិតខំផលិតនូវផលិតផលរបស់ខ្លួនឲ្យមានគុណភាពល្អ

មន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ  បច្ចេកវិទ្យា និងនវានុវត្តបានជំរុញឲ្យម្ចាស់សហគ្រាស សិប្បកម្មខិតខំផលិតនូវផលិតផលរបស់ខ្លួនឲ្យមានគុណភាពល្អ

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិង នវានុវត្ត បានជំរុញនិងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសតូច ធំ មធ្យម ត្រូវខិតខំពង្រឹងផលិតផលរបស់ខ្លួនឲ្យបានរឹងមាំនិងមានគុណភាពដើម្បីស្រូបយកអតិថិជនរបស់ខ្លួនឲ្យបានច្រើនក្នុងការយកទៅប្រើប្រាស់ព្រមទាំងធានាបាននៅសុខមាលភាពសាធារណៈ។

ការផ្តៃផ្ញើនេះបានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងសន្និសីទ ស្ដីពី ផលិតភាពប្រកបដោយបរិយាបន្ន សម្រាប់ធ្វើឲ្យប្រសើរឡើងនូវសហគ្រាសធុនមីក្រូ តូចនិងមធ្យមកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅនេះនៅសាល ប្រជុំ គុជស្វាយព្រៃ ក្រុងស្វាយរៀង ដែលមានសិក្ខាកាមចូលរួមជាម្ចាស់ក្រុមហ៊ុនឯកជនម្ចាស់សិប្បកម្មនានានិស្សិតចូលរួមយ៉ាងច្រើនកុះករ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភាដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានបន្តជំរុញនិងលើកទឹកចិត្តដល់វិស័យឯកជន។ពិសេសសហគ្រាសធុនមីក្រូ ធុនតូច មធ្យមនិងសិប្បកម្មឲ្យមានសុវត្ថិភាពរឹងមាំប្រកបដោយការអភិវឌ្ឍនិងជីវភាពរស់នៅកាន់តែប្រសើរឡើង។ 

ក្នុងន័យនេះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍មានតួនាទីរួមចំណែកជំរុញនិងផ្ដល់ការគាំទ្រដល់សហគ្រាស និងសិប្បកម្ម តាមរយៈកម្មវិធីផ្សព្វផ្សាយបណ្ដុះបណ្ដាលនានាដើម្បីលើក កម្ពស់សុវត្ថិភាពវិស័យនេះឲ្យមានការអភិវឌ្ឍនិងភាពធុនស្របតាមស្ថានភាពសេដ្ឋកិច្ចសកល។

ឯកឧត្តម ភោគ សុវណ្ណរិទ្ធ ក៏បានបញ្ជាក់ពីបញ្ហាសង្គ្រាមនៅតាមព្រំដែនកម្ពុជាថៃក្នុងពេលបច្ចុប្បន្នមានភាពតានតឹងនិងបានបិទផ្លូវច្រកចេញចូលបិទការនាំចូលទំនិញពីប្រទេសថៃ។ ហើយប្រជាជនកម្ពុជាឈប់ប្រើប្រាស់ផលិតផល ដែលនាំចូលពីប្រទេសថៃ ដូច្នេះម្ចាស់សិប្បកម្មទាំងអស់ក្នុងប្រទេសកម្ពុជាត្រូវខិតខំផលិតទំនិញរបស់ខ្លួនឲ្យបានកាន់តែច្រើននិងធានាបាននូវគុណភាព ផាសុខភាពជូនប្រជាពលរដ្ឋយើងយកទៅប្រើប្រាស់ក្នុងប្រទេស និងនាំចេញទៅក្រៅប្រទេសទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ទៅសិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ទទួលយកចំណេះដឹងពីកម្មវិធីនេះឲ្យទទួលបានលទ្ធផលល្អតាមការរំពឹងទុក។ វណ្ណៈ




































 

No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages