អភិបាលក្រុងបាវិត ចុះពិនិត្យគម្រោងជួសជុលផ្លូវ និងស្ដារប្រព័ន្ធប្រឡាយទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, January 29, 2026

អភិបាលក្រុងបាវិត ចុះពិនិត្យគម្រោងជួសជុលផ្លូវ និងស្ដារប្រព័ន្ធប្រឡាយទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ


អភិបាលក្រុងបាវិត ចុះពិនិត្យគម្រោងជួសជុលផ្លូវ និងស្ដារប្រព័ន្ធប្រឡាយទឹក ដើម្បីលើកកម្ពស់សោភ័ណភាព និងសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ


(ខេត្តស្វាយរៀង)៖ នៅទី២៨ ខែមករា ឆ្នាំ២០២៦ លោក លឹម សៀងហេង អភិបាលក្រុងបាវិត បានដឹកនាំក្រុមការងារបច្ចេកទេស និងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យផ្ទាល់ និងសិក្សាអំពីគម្រោងជួសជុលផ្លូវមួយខ្សែ ព្រមទាំងការស្ដារប្រព័ន្ធប្រឡាយទឹក ស្ថិតក្នុងភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


សកម្មភាពសំខាន់ៗក្នុងបេសកកម្ម៖

១.ការសិក្សាផ្លូវ និងប្រឡាយ៖ លោកអភិបាលបានពិនិត្យលើគម្រោងជួសជុលផ្លូវប្រវែង ២០,០០ ម៉ែត្រ និងការស្ដារប្រឡាយទឹកឡើងវិញ ដើម្បីធានាបាននូវប្រព័ន្ធរំដោះទឹកឱ្យមានប្រសិទ្ធភាព ចៀសវាងការលិចលង់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

២.ការរៀបចំសណ្តាប់ធ្នាប់៖ ក្នុងឱកាសនោះ លោកអភិបាលក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ដែលបានសាងសង់សំណង់រឹង រំលោភលើចំណីផ្លូវសាធារណៈ (ចាប់ពីកែងផ្លូវប្រឡាយព្រៃយាយ រហូតដល់ផ្លូវបេតុងស្ថានីយប្រេងឥន្ធនៈកាតិច) ឱ្យធ្វើការរុះរើចេញ ដើម្បីបើកផ្លូវឱ្យក្រុមការងារបច្ចេកទេសងាយស្រួលក្នុងការអនុវត្តការងារ។


ការចុះពិនិត្យនេះមានការអមដំណើរដោយ លោកអភិបាលរងក្រុង, លោកប្រធាន-អនុប្រធានការិយាល័យសាធារណការក្រុង, មន្ត្រីការិយាល័យភូមិបាលក្រុង, លោកចៅសង្កាត់បាវិត, លោកមេភូមិ-អនុភូមិ, ក្រុមការងាររៀបចំសណ្តាប់ធ្នាប់ក្រុង និងក្រុមការងារជួសជុលផ្លូវ។


ចំពោះការចុះពិនិត្យផ្ទាល់នេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលក្រុងបាវិត ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការដោះស្រាយបញ្ហាប្រឈមនានាជូនបងប្អូនប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើដំណើរ និងលើកកម្ពស់មុខមាត់ក្រុងឱ្យកាន់តែមានសោភ័ណភាពល្អប្រសើរឡើង៕

ដោយ:ភក្ដី




























No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages