អបអរសាទ ទិវា បង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លើកទី១០ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Monday, February 23, 2026

អបអរសាទ ទិវា បង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លើកទី១០

 អបអរសាទ ទិវា បង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លើកទី១០

ស្វាយរៀង÷ ព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានរៀបចំអបអរសាទ ទិវាបង្ការ និងពន្លត់អគ្គិភ័យ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ លើកទី១០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ែន កល្យាណ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួម  អនុប្រធានប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ ប្រធានពន្ធនាគារខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាល អភិបាលរង នៃគណៈអភិបាលក្រុង/ស្រុកទាំង០៨ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងទទួលផែនអគ្គិភ័យ នៃកងរាជអាវុធហត្ថខេត្ត លោក លោកស្រី នាយការិយាល័យចំណុះស្នងការដ្ឋាន លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោគទាំង០២ លោកប្រធានអង្គភាពនគរបាលទេសចរណ៍ លោកអធិការ អធិការរងទទួលការងារអគ្គិភ័យ ទាំង០៨ក្រុង/ស្រុក  លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក លោក លោកស្រី មន្ត្រី ជំនាញអគ្គិភ័យថ្នាក់ខេត្ត លោកលោកស្រី ចៅសង្កាត់ទាំង៧ ក្នុងក្រុងស្វាយរៀង លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែន លោក លោកស្រី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃវិទ្យាល័យស្វាយរៀង លោក លោកស្រី តំណាងរោងចក្រសហគ្រាស ក្នុងខេត្តស្វាយរៀង សរុបវត្តមានប្រមាណ ៣០០នាក់។

ចុងបញ្ជប់ នៃកម្មវិធី កម្លាំងនគរបាល បង្ការ និងពន្លត់អគ្គិភ័យ បានធ្វើបទបង្ហាញ និងវិធី បង្ការ ពន្លត់អគ្គិភ័យ ដល់អង្គពិធីទាំងមូលផងដែរ។































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages