រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ “មតិយើង” ដើម្បីពង្រឹងអភិបាលកិច្ចឌីជីថល និងតម្លាភាពសេវាសាធារណៈ - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, March 19, 2026

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ “មតិយើង” ដើម្បីពង្រឹងអភិបាលកិច្ចឌីជីថល និងតម្លាភាពសេវាសាធារណៈ

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំផ្សព្វផ្សាយការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ “មតិយើង” ដើម្បីពង្រឹងអភិបាលកិច្ចឌីជីថល និងតម្លាភាពសេវាសាធារណៈ

នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទូរសព្ទដៃ “មតិយើង” (Mate Yerng)។ កិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ូ វតនៈ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការ និងភាគីពាក់ព័ន្ធ ផងដែរ។កម្មវិធី “មតិយើង” គឺជាជំហានដ៏មានសារសំខាន់នៃទំនើបកម្មរដ្ឋបាលក្នុងយុគសម័យឌីជីថល ដែលក្រសួងមហាផ្ទៃបានបង្កើតឡើង ហើយរដ្ឋបាលខេត្តបានផ្សព្វផ្សាយនាពេលនេះក្នុងគោលបំណង៖-លើកកម្ពស់តម្លាភាព៖ ផ្តល់វេទិកាឱ្យប្រជាពលរដ្ឋចូលរួមវាយតម្លៃ និងផ្តល់មតិត្រឡប់មកវិញនូវរាល់សេវាសាធារណៈដែលពួកគាត់ទទួលបាន។-ពង្រឹងគណនេយ្យភាព៖ ជម្រុញឱ្យអង្គភាពផ្តល់សេវាបង្កើនការយកចិត្តទុកដាក់ និងវិជ្ជាជីវៈ ស្របតាមបំណងប្រាថ្នារបស់ពលរដ្ឋ។-យន្តការដោះស្រាយបញ្ហាឆាប់រហ័ស៖ បង្កើនប្រសិទ្ធភាពក្នុងការទទួលបណ្តឹង និងមតិរិះគន់ ដើម្បីកែលម្អចំណុចខ្វះខាតបានទាន់ពេលវេលា។ក្នុងកិច្ចប្រជុំនេះ ក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងកម្មវិធីឌីជីថលនេះ និង ការិយាល័យប្រជាពលរដ្ឋ៖-តួនាទី និងភារកិច្ច៖ ជាសេនាធិការក្នុងការទទួល និងសម្របសម្រួលដោះស្រាយរាល់បណ្តឹងតវ៉ា ឬសំណូមពររបស់ពលរដ្ឋ ពាក់ព័ន្ធនឹងការផ្តល់សេវា និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។-សមត្ថកិច្ច៖ មានសមត្ថកិច្ចពេញលេញក្នុងការអង្កេត ស្រាវជ្រាវ និងស៊ើបអង្កេតលើរាល់ករណីដែលពាក់ព័ន្ធនឹងការរំលោភអំណាច ឬការបំពេញការងារមិនសមស្របរបស់មន្ត្រី។-សិទ្ធិអំណាច៖ ការិយាល័យមានសិទ្ធិអំណាចចុះទៅពិនិត្យផ្ទាល់ដល់ទីកន្លែង កោះហៅភាគីពាក់ព័ន្ធមកបំភ្លឺ និងដាក់អនុសាសន៍ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីចាត់វិធានការដោះស្រាយឱ្យមានសុក្រឹតភាព។

ជាទីបញ្ចប់ ឯកឧត្តមអធិបតីបានសង្កត់ធ្ងន់ថា៖ «កម្មវិធី "មតិយើង" មិនមែនគ្រាន់តែជាបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសក្ខីភាពនៃភាពស្មោះត្រង់របស់រាជរដ្ឋាភិបាល ក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការស្តាប់ និងការឆ្លើយតប»។ មិនតែប៉ុននោះកម្មវិធី “មតិយើង” នឹងក្លាយជាស្ពានតភ្ជាប់ដ៏មានប្រសិទ្ធភាពបំផុត ដែលនាំសំឡេងពិតរបស់ប្រជាពលរដ្ឋ មកកាន់ថ្នាក់ដឹកនាំ ដើម្បីរួមគ្នាស្ថាបនាខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើន និងបានធ្វើការផ្ដាំផ្ញើរក្នុងកិច្ចប្រជុំដូចជា÷

១.ត្រូវបន្តគាំទ្រដល់ការិយាល័យប្រជាពលរដ្ឋខេត្ត ក្រុង ស្រុក ក្នុងដំណើរការស៊ើបអង្កេតបណ្ដឹងនិងសម្រុកសម្រួលដោះស្រាយបណ្ដឹងជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

២.ការិយាល័យប្រជាពលរដ្ឋត្រូវបន្តធ្វើសកម្មភាពផ្សព្វផ្សាយអំពីតួនាទីភារកិច្ចសិទ្ធិអំណាចរបស់ការិយាល័យប្រជាពលរដ្ឋនិងកម្មវិធីទូរសព្ទដៃ មតិយើង ជូនប្រជាពលរដ្ឋឲ្យកាន់តែទូលំទូលាយដើម្បីឲ្យពួកគាត់ចេះប្រើប្រាស់កម្មវិធី មតិយើងដែលអាចជួយគាត់ស្វែងរកព័ត៌មាន និងដាក់ពាក្យបណ្ដឹងនានា មកកាន់ការិយាល័យប្រជាពលរដ្ឋ។

៣.ការិយាល័យប្រជាពលរដ្ឋត្រូវគោរពតាមគោលការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ រក្សាអព្យាក្រឹតភាព គណនីយភាព និងតម្លាភាពក្នុងការសម្រុះសម្រួលដោះស្រាយបណ្ដឹងនានា ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

៤.ត្រូវបន្តកិច្ចសហការជាមួយទីចាត់ការអង្គភាពការិយាល័យជំនាញ មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល ភ្នាក់ងារមានសមត្ថកិច្ចដើម្បីបង្កើនចំណេះដឹង និងបច្ចេកទេសក្នុងការសម្របសម្រួលដោះស្រាយបណ្ដឹងរបស់ខ្លួន។

៥.ត្រូវបង្កើនសាមគ្គីភាពឯកភាពផ្ទៃក្នុងត្រូវមានគណនីយភាពចំពោះក្រុមប្រឹក្សា។និងគណៈអភិបាល។និងទំនាក់ទំនងល្អជាមួយភាគីពាក់ព័ន្ធ៕
































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages