រយះពេល២ថ្ងៃថ្នាក់ដឹកនាំខេត្តស្វាយរៀង បាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ ដេីម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក.. - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Thursday, April 2, 2026

រយះពេល២ថ្ងៃថ្នាក់ដឹកនាំខេត្តស្វាយរៀង បាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ ដេីម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក..

  


រយះពេល២ថ្ងៃថ្នាក់ដឹកនាំខេត្តស្វាយរៀង បាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន៤ ដេីម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក..


នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តអញ្ជេីញជួបសំណេះសំណាល និងនាំយកថវិការបស់រដ្ឋបាលខេត្ត និងថវិកាដែលបានការចូលរួមពីសប្បុរសជនដេីម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក តាមរយះរដ្ឋបាលខេត្តចំនួន៤រួមមាន៖

១ - រដ្ឋបាលខេត្តសៀមរាប ថវិកាចំនួន១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយផ្ទាល់ពីឯកឧត្តម ប៉េង ពោធិ៍ សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ប្រគល់ជូនដល់ឯកឧត្តម ប្រាក់ សោភ័ណ្ឌ អភិបាលខេត្តសៀមរាប ដេីម្បីចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ 

២- រដ្ឋបាលខេត្តបន្ទាយមានជ័យ ថវិកាចំនួន១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយដោយផ្ទាល់ពីលោក សុខ រស់ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ជូនដល់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យដេីម្បីចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ 

៣- រដ្ឋបាលខេត្តឧត្តរមានជ័យ ថវិកាចំនួន១០,០០០ដុល្លារ ដឹកនាំប្រគល់ដោយផ្ទាល់ពីលោកស្រី យក់ ស៉ីណាត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉េង ពោធិ៍ សា អភិបាលខេត្ត   ជូនដល់លោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តមមានជ័យ ដេីម្បីឱ្យថ្នាក់ដឹកនាំខេត្តចាត់ចែងបន្តទៅដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹក។ 


ដោយឡែក​នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានដឹកនាំប្រតិភូខេត្តបន្តចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលរស់នៅក្នុងជុំរុំនៃខេត្តព្រះវិហារ និងបានទទួលកា រស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តម គីម រឹទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារផងដែរ។   


មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញេីសាកសួរសុខទុក្ខ និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងមណ្ឌលសុវត្ថិភាពក្នុងស្មារតីសាមគ្គីភាព និងការចែករំលែក ដើម្បីជួយសម្រាលការលំបាកក្នុងកាលៈទេសៈនេះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមហ៊ុន ព្រមទាំងបងប្អូន ប្រជាពលរដ្ឋ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តស្វាយរៀងដេីម្បីឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីការសាមគ្គីភាពជាធ្លុងមួយ ក្នុងនាមខ្មែររួមឈាមជ័រតែមួយ។


អំណោយ និងថវិកាដែលត្រូវឧបត្ថម្ភក្នុងឱកាសនោះដែររួមមាន៖

- ឧបត្ថម្ភជូនរដ្ឋបាលខេត្តព្រះវិហារ ថវិកាចំនួន១០,០០០ដុល្លារ ,ម៉ូតូចំនួន៥គ្រឿង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត។

- ឧបត្ថម្ភជូនសឹករងខេត្តព្រះវិហារ ថវិកាចំនួន១០,០០០ដុល្លារ, ម៉ូតូចំនួន២៨គ្រឿង និងគ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារៈប្រេីប្រាស់មួយចំនួនទៀត។

- ឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋក្នុងជំរុំភៀសសឹកទាំង៣ជុំរុំ ក្នុងខេត្តព្រះវិហារ ចំនួន១,៤៩៧គ្រួសារ ក្នុងមួយគ្រួសារ គ្រឿងឧបភោគបរិភោគ និងថវិកា ៥០,០០០ រៀលផងដែរ៕

ដោយ:ភក្ដី









































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages