ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យដំណើរការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ជូនអតីតពលករមកពីប្រទេសថៃ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល - មន្ទីរព័ត៌មានខេត្តស្វាយរៀង

មន្ទីរព័ត៌មានខេត្តស្វាយរៀង

ប្លែក លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន.

Breaking

Home Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Post Top Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Saturday, April 25, 2026

ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យដំណើរការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ជូនអតីតពលករមកពីប្រទេសថៃ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល

ថ្នាក់ដឹកនាំក្រសួងការងារ  និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យដំណើរការធ្វើតេស្តទទួលស្គាល់ជំនាញ (RPL) ជូនអតីតពលករមកពីប្រទេសថៃ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់រាជរដ្ឋាភិបាល


(ស្វាយរៀង): ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស និងការលើកកម្ពស់ជីវភាពពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវដំណើរការធ្វើតេស្ត «ការទទួលស្គាល់ជំនាញពីមុន (RPL) របស់បងប្អូនអតីតពលករខ្មែរមកពីប្រទេសថៃ» នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោ សែន ស្វាយរៀង។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ម៉ែន អេង អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង លោក លោកស្រី ថ្នាក់ដឹកនាំអគ្គនាយករង មន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក មុត ចិន្តា នាយកវិទ្យាស្ថាន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីពាក់ព័ន្ធ និងតំណាងក្រុមហ៊ុនចូលរួមជាច្រើនរូបទៀតផងដែរ។ 


លោកបណ្ឌិត ហ៊ីង ស៊ីដេត បានគូសបញ្ជាក់ថា កម្មវិធី RPL នេះ គឺជាការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្តល់ឱកាសមាសដល់អតីតពលករមកពីប្រទេសថៃ ចំនួន ១០,០០០នាក់ ក្នុងជំហានទី១ ឱ្យទទួលបានការធ្វើតេស្តបញ្ជាក់សមត្ថភាពលើមុខជំនាញចំនួន ៨ ដោយមិនគិតថ្លៃ។  គោលដៅសំខាន់គឺប្រែក្លាយពី «ជំនាញដែលមើលឃើញ» ឱ្យទៅជា «សញ្ញាបត្រផ្លូវការ» ដើម្បី៖

 -បង្កើនផលិតភាព និងភាពប្រកួតប្រជែង ក្នុងទីផ្សារការងារ។

 -ផ្តល់ឱកាសចំណូលខ្ពស់៖ ជួយឱ្យបងប្អូនមានលទ្ធភាពទទួលបានការងារល្អ និងប្រាក់បៀវត្សសមរម្យទាំងក្នុង និងក្រៅប្រទេស (ដូចជាទីផ្សារប្រទេសសិង្ហបុរី)។

 -ការគាំពារសង្គម៖ ក្លាយជាពលករក្នុងប្រព័ន្ធ ដែលទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។


លោកបណ្ឌិតបានបន្តថា ការចុះពិនិត្យការធ្វើតេស្តនាពេលនេះ គឺជាការវាស់ស្ទង់នូវគុណភាព និងប្រសិទ្ធភាពនៃកម្មវិធី RPL ដែលកំពុងដំណើរការក្នុងរាជធានី-ខេត្តគោលដៅចំនួន ៦ រួមមាន៖ ស្វាយរៀង, បាត់ដំបង, បន្ទាយមានជ័យ, សៀមរាប, តាកែវ និងរាជធានីភ្នំពេញ។ ប្រសិនបើលទ្ធផលនៃជំហានទី១ នេះសម្រេចបានជោគជ័យ ក្រសួងនឹងបន្តពង្រីកជំហានទី២ ដើម្បីឱ្យបងប្អូនពលករនៅទូទាំងប្រទេសកាន់តែច្រើនបន្ថែមទៀត ទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ។


ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានផ្ដល់អនុសាសន៍ដល់ម្ចាស់សហគ្រាស និងរោងចក្រ ឱ្យរួមគ្នា

-ប្រើប្រាស់ប្រព័ន្ធ RPL ជាមូលដ្ឋានក្នុងការជ្រើសរើសបុគ្គលិក និងកំណត់ប្រាក់ឈ្នួលឱ្យស្របតាមសមត្ថភាពពិត។

 -អនុញ្ញាតឱ្យបុគ្គលិកបច្ចេកទេសចូលរួមបណ្តុះបណ្តាលក្លាយជា «អ្នកវាយតម្លៃជំនាញ»។

 -ជំរុញការផ្សព្វផ្សាយឱ្យដល់តំបន់ដាច់ស្រយាល និងព្រំដែន ដើម្បីឱ្យពលរដ្ឋគ្រប់រូបមានឱកាសទទួលបានការទទួលស្គាល់គុណវុឌ្ឍិផ្លូវការ។


សកម្មភាពនៃការចុះពិនិត្យការធ្វើតេស្តនាពេលនេះ គឺជាសក្ខីភាពដ៏រឹងមាំដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើទំនើបកម្មកម្លាំងពលកម្មកម្ពុជា ឱ្យក្លាយជាកម្លាំងចលករដ៏មានថាមពល ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសដែលមានចំណូលខ្ពស់តាមរយៈការអភិវឌ្ឍជំនាញ និងផលិតភាពការងារ ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៣០ និង ២០៥០៕

ដោយ: ភក្ដី





























































No comments:

Post a Comment

Post Bottom Ad

ទំនាក់ទំនង 069 328 600 / 088 311 2285

Pages